- 2018-06-09 00:06:00
- បាល់ទាត់
ដូចគ្នាម្ល៉េះ! ពិធីការិនី និងតារាស្រីល្បីឈ្មោះ៣នាក់នេះគាំទ្រក្រុមសំណព្វចិត្តតែ១នៅ World Cup
- 2018-06-09 00:06:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដូចគ្នាម្ល៉េះ! ពិធីការិនី និងតារាស្រីល្បីឈ្មោះ៣នាក់នេះគាំទ្រក្រុមសំណព្វចិត្តតែ១នៅ World Cup
ចន្លោះមិនឃើញ
ពិធីការិនី និងជាតារាសម្តែងស្រីដ៏ស្រស់ស្អាត៣នាក់បានប្រាប់ឈ្មោះក្រុមបាល់ទាត់ជម្រើសជាតិដែលខ្លួនស្រលាញ់ពេញក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០១៨នៅប្រទេសរុស្ស៊ី និងជាជម្រើសជាតិដែលមានលទ្ធភាពលើកពានទៀតផង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺសិល្បការិនីខ្មែរទាំង៣នាក់នេះពេញចិត្ត និងគាំទ្រក្រុមជម្រើសជាតិតែមួយដូចគ្នា បើទោះជាមានរហូតដល់៣២ជម្រើសជាតិក្នុងជុំផ្តាច់ព្រ័ត្រនៃ World Cup 2018 នៅរុស្ស៊ី។
ពិធីការិនី និងជាតារាសម្តែងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
តារាសម្តែងនិងជាពិធីការិនីទូរទស្សន៍បាយ័នកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានប្រាប់ថា កញ្ញាពេញចិត្ត និងគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល ពីព្រោះក្រុមជម្រើសជាតិមួយនេះសំបូរកីឡាករល្អៗលំដាប់ពិភពលោកច្រើន។ ជាពិសេសកញ្ញាស្គាល់ច្បាស់ខ្សែប្រយុទ្ធមុតស្រួច Neymar ហើយកញ្ញាគិតថា ប្រេស៊ីលអាចឈ្នះពាន World Cup ឆ្នាំនេះ។
តារាសម្តែងល្បីឈ្មោះ សារ៉ាយ សក្ខណា
ចំណែកតារាសម្តែងល្បីល្បាញ អ្នកនាង សារ៉ាយ សក្ខណា ដែលកំពុងរស់នៅអាមេរិកបានប្រាប់ថា អ្នកនាងក៏ចូលចិត្តមើលបាល់ទាត់ដែរ។ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០១៨ អ្នកនាងគិតថា ក្រុមជម្រើសជាតិប្រេស៊ីលដែលអាចនឹងឈ្នះពានឆ្នាំនេះ។ ទោះជាយ៉ាងណា តារាស្រីកូនមួយរូបនេះមិនសូវស្គាល់កីឡាករណាម្នាក់របស់ប្រេស៊ីលច្បាស់លាស់ឡើយ។
ពិធីការិនីល្បីឈ្មោះកញ្ញា អ៊ុង ច័ន្ទសោភា
ពិធីការិនីល្បីល្បាញ និងស្រស់សោភារបស់ក្រុមហ៊ុនទូរទស្សន៍ CBS កញ្ញា អ៊ុង ច័ន្ទសោភា បានប្រាប់ថា កញ្ញាជាអ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល។ ពិធីការិនីដែលមានឋានៈជាជំទាវរូបនេះបានប្រាប់ថា កញ្ញាបានចាប់ផ្តើមគាំទ្រប្រេស៊ីលតាំងពីឆ្នាំ២០០២មកម្ល៉េះដែលពេលនោះកីឡាករឆ្នើម Ronaldinho ជាអ្នករួមចំណែកដ៏សំខាន់ជួយប្រេស៊ីលឈ្នះជើងឯក World Cup 2002។ ឆ្នាំនេះក៏កញ្ញាគិតថា ប្រេស៊ីលនៅតែជាបេក្ខភាពដែលអាចឈ្នះ World Cup ទៀត។
ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 នឹងចាប់ផ្តើមបើកទំព័រប្រវត្តិសាស្ត្រនាថ្ងៃទី១៤ ខែមិថុនា ខាងមុខនេះហើយដែលក្រុមម្ចាស់ផ្ទះរុស្ស៊ីត្រូវប្រកួតបើកឆាកនឹងក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត វេលាម៉ោង១០យប់នៅកីឡដ្ឋាន Luzhniki៕