• 2016-06-08 17:24:28
  • បាល់ទាត់

​កែវ ​សុខ​ផេង ​ថា រំភើប​ផង​ភ័យ​ផង​ដោយ​សារ​អ្នក​គាំទ្រ​យប់​មិញ

  • 2016-06-08 17:24:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កីឡាករ កែវ សុខ​ផេង បាន​លើក​ឡើង​ក្រោយ​​កម្ពុជា​ឈ្នះ​ឆាយ​នីស​តៃប៉ិ​​២-០​​យប់​មិញ​ថា រួប​គេ​ពិត​ជា​​រំភើប​ផង​​ ភ័យ​ផង​​​ ពិបាក និង​​​តានតឹង​ក្នុង​អារម្មណ៍​មែន​ទែន​ ដោយ​សារ​អ្នក​គាំទ្រ​កម្ពុជា​យប់​មិញ​មាន​ចំនួន​​យ៉ាង​ច្រើន​មក​​លើក​ទឹក​ចិត្ត។

 

 

​​​ក្រោម​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​ប្រហែល​៦​ម៉ឺន​នាក់​​ កែវ សុខ​ផេង បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​ជំនួប​​ជាមួយ​ឆាយ​នីស​តៃប៉ិ​យប់​មិញ​នេះ។ ​​បន្ទាប់​ពី​ប្រកួត​ចប់​ សុខ​ផេង បាន​ឲ្យ​ដឹង​ថា រួប​គេ​ហាក់​ដូច​ជា​​រំភើប​ផង​ ភ័យ​ផង​​។ ទន្ទឹម​នឹង​នោះ​​​រួប​គេ​​បារម្ភ​ថា​ ខ្លាច​បង្ហាញ​ទម្រង់​លេង​មិន​បាន​ល្អ​ឲ្យ​ក្រុម​ជម្រើស​​ជាតិ​ក្រោម​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​យ៉ាង​ច្រើន​ដូច​នេះ​ផង​ដែរ។

 

​ចង់​ដឹង​ថា​ កែវ សុខ​ផេង​​ និយាយ​អ្វី​ខ្លះ​សូម​មើល​វីដេអូ​ខាង​ក្រោម​៖

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​

មតិយោបល់