• 2015-11-18 21:02:45
  • បាល់ទាត់

Balotelli មិន​អាច​លេង​បាល់​ដល់​ឆ្នាំ​ក្រោយ ដោយសារ​របួស​ក្រលៀន

  • 2015-11-18 21:02:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ Mario Balotelli នឹង​ត្រូវ​វះកាត់​នៅ​ថ្ងៃពុធ​នេះ​ដើម្បី​ព្យាបាល​របួស​ក្រលៀន ដែល​អាច​ឲ្យ​គេអវត្តមាន​ពី​ទីលាន​ប្រកួត​រហូត​ដល់​ឆ្នាំ​ក្រោយ។

 

ចាប់​តាំង​ពី​ចាកចេញ​ពី​ទឹកដី Anfield មក​កាន់ ទីក្រុង Milan តាំង​ពី​ដើម្បី​រដូវកាល​មក ខ្សែប្រយុទ្ធ​ជម្រើស​ជាតិ​អ៊ីតាលី ទើប​តែ​បង្ហាញ​ខ្លួន​បាន ៤ប្រកួត​ប៉ុណ្ណោះ និង​រក​បាន​១​គ្រាប់​ដែរ។

 

 

ក្នុង​សេចក្ដី​ថ្លែងការណ៍​ក្លិប AC Milan បាន​ប្រកាស​ថា៖ "កីឡាករ Mario Balotelli នឹង​ត្រូវ​វះកាត់​នៅ​ថ្ងៃពុធ​នេះ ដើម្បី​ព្យាបាល​របួស​ក្រលៀន នៅ​ក្នុង​ទីក្រុង Munich ប្រទេស​អាល្លឺម៉ង់។ ការ​វះកាត់​ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត Ulrike Muschaweck"។

 

មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់ ​ថា​តើអតីត​ខ្សែ​ប្រយុទ្ធ Manchester City វ័យ​២៥ឆ្នាំ​រូបនេះ អាច​ត្រលប់មក​លេង​វិញ​ឲ្យ​ប្រាកដ​ពេល​ណា​នោះ​ទេ​។ Balotelli ស៊ុត​បញ្ចូល​ទី​បាន​២៦គ្រាប់ ក្នុង​ចំណោម​៤៣ ប្រកួត​ឲ្យ AC Milan មុន​ពេល​ដែល​ផ្ទេរ​ទៅ កាន់ Liverpool ក្នុង​តម្លៃ ១៦លានផោន កាលពីឆ្នាំ២០១៤ ហើយ​បច្ចុប្បន្ន​គេ​បាន​ត្រលប់​មក ទឹកដី San Siro វិញ​ក្នុង​លក្ខណៈ​ខ្ចី​ជើង៕

 

ចុចអាន៖ Balotelli ចេញ​ស្បែក​ជើង​ថ្មី​ស្ទិល “ម៉ូដ​សក់” ប្លែក​ខុស​គេ

 

ប្រែ​សម្រួល៖ រុន វីរ៉ុត ប្រភព៖ dailymail

មតិយោបល់