• 2015-03-11 17:00:13
  • បាល់ទាត់

Fabregas ​​បក​ស្រាយ​រឿង​ចូល​កាស៊ីណូ​ជាមួយ Messi

  • 2015-03-11 17:00:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cesc Fàbregas ​របស់​ក្រុម​តោ​ខៀវ​ Chelsea ​បាន​ចេញ​មក​បក​ស្រាយ​រឿង​ដែល​រូប​គេ​ និង​ខ្សែ​ប្រយុទ្ធ Lionel Messi របស់​ក្រុម​ FC Barcelona ​ចូល​កាស៊ីណូ ​ថា​វា​គ្មាន​អ្វី​ចម្លែក​ទេ ហើយ​​កីឡាករ​អេស្ប៉ាញ​រូប​នេះ​បន្ត​ថា រូបគេ​គ្រាន់​តែ​ធ្វើ​អ្វី ដែល​ខ្លួន​ឯង​សប្បាយ​ចិត្ត​តែ​ប៉ុណ្ណោះ។

 

​​​

កាល​ពី​ម្សិល​មិញ មាន​ការ​បែក​ធ្លាយ​រូប​ថត​មួយ​ចំនួន​របស់​ Fàbregas និង Super Star របស់​ក្រុម​អ្នក​មាន​បុណ្យ Messi រួម​ទាំង​មិត្ត​ស្រី​របស់​ពួកគេ​ផង​ដែរ បាន​​ទៅ​ចូល​កាស៊ីណូ​មួយ​កន្លែង​ នៅ​ប្រទេស​អង់គ្លេស។

 

​ខ្សែ​បម្រើ​ឆ្នើម​របស់​ក្រុម​តោ​ខៀវ​រូប​នេះ បាន​និយាយ​ថា៖ "វា​ជា​ជីវិត​ឯក​ជន​របស់​ខ្ញុំ។ ខ្ញុំ​ធ្វើ​អ្វី ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត ហើយ​ខ្ញុំ​ក៏​គ្មាន​អ្វី​​ត្រូវ​បក​ស្រាយ​ច្រើន​អំពី​រូប​ភាព​នានា ក្រៅ​ពី​អាជីព​បាល់​ទាត់​ដែរ"។

 

ទោះ​យ៉ាង​ណា នេះ​មិន​មែន​ជា​លើក​ទី​១ សម្រាប់​​​កីឡាករ​វ័យ​២៧​ឆ្នាំ Fàbregas ខណៈ​ដែល​​កាល​ពី​ខែ​មុន កីឡាករ​ Playmaker រូប​នេះ ក៏​ធ្លាប់​ដើរ​ចូល​កាស៊ីណូ​ជាមួយ​នឹង​អតីត​មិត្ត​រួម​ក្រុម​របស់​គេ Pique ​និង Messi ម្ដង​មក​ហើយ​ដែរ ​នៅ​ទី​ក្រុង​ Barcelona ប្រទេស​អេស្ប៉ាញ។

 

 

 

 

Fàbregas នឹង​មាន​ភារកិច្ច​ធំ​នៅ​យប់​នេះ ពោល​គឺ​គេ​ត្រូវ​ចូល​លេង​​ជា​តួអង្គ​សំខាន់ ​ ខណៈ​ដែល​ក្រុម​ Chelsea ប៉ះ PSG ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ ជើង​ទី​២ នៅ​កីឡដ្ឋាន Stamford Bridge៕

 

ចុចអាន៖ Messi ​ហោះ​ពី​អេស្ប៉ាញ​ទៅ​ចូល​កាស៊ីណូ​​នៅ​អង់គ្លេស

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Goal.com

មតិយោបល់