• 2020-03-16 00:58:26
  • បាល់ទាត់

កីឡាករ​ក្លឹប Valencia ៥​នាក់​រក​ឃើញ​មាន​វីរុស​កូរ៉ូណា

  • 2020-03-16 00:58:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​របស់​ក្លឹប Valencia ៥​នាក់​ និង​បុគ្គលិក​ផ្សេង​ទៀត ត្រូវ​បាន​ពិនិត្យ​រក​ឃើញ​មាន​វិជ្ជមាន​វីរុស​កូរ៉ួណា ប៉ុន្តែ​ក្លឹប​បាន​បញ្ជាក់​ថា ពេល​នេះ​សុខភាព​របស់​ពួក​គេ​មិន​ធ្ងន់ធ្ងរ​ទេ។

Ezequiel Garay

ខ្សែ​ការពារ​របស់ ​Valencia និង​ជម្រើស​ជាតិ​អាហ្សង់ទីន​ Ezequiel Garay បាន​ក្លាយ​ជា​កីឡាករ​នៅ La Liga ដំបូង​ដែល​ប្រកាស​មាន​ផ្ទុក​វីរុស​កូរ៉ូណា​កាល​ពី​យប់​មិញ។ ប៉ុន្មាន​នៅ​ប៉ុន្មាន​ម៉ោង​បន្ទាប់ កីឡាករ​​របស់ ​Valencia ៤​នាក់​ផ្សេង​ទៀត​មាន​ទាំង Eliaquim Mangala ដែរ​នោះ ត្រូវ​បាន​រក​ឃើញ​វីរុស​ដូច​គ្នា។

អេស្ប៉ាញ​ជា​ប្រទេស​​ទី​ពីរ​ក្នុង​តំបន់​អឺរ៉ុប​ដែល​មាន​ការ​រាតត្បាត​ខ្លាំង​ជាង​គេ​ បន្ទាប់​ពី​អ៊ីតាលី ហើយ​គ្រោង​ប្រកាស​បិទ​​ប្រទេស​នៅ​ថ្ងៃ​ច័ន្ទ​នេះ។ លីគ​កំពូល​របស​អេស្ប៉ាញ La Liga បាន​ប្រកាស​ផ្អាក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពី​កីឡាករ​របស់ Real Madrid ត្រូវ​បាន​ដាក់​ដោយ​ឡែក៕ ​​​​​​

Eliaquim Mangala

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់