- 2020-03-08 06:59:35
- បាល់ទាត់
សៀង ចន្ធា រកបាន២គ្រាប់ដំបូង ជួយបឹងកេតឈ្នះនគរបាលជាតិ ៣-០
- 2020-03-08 06:59:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សៀង ចន្ធា រកបាន២គ្រាប់ដំបូង ជួយបឹងកេតឈ្នះនគរបាលជាតិ ៣-០
ចន្លោះមិនឃើញ
ទីបំផុតខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា រកបាន២គ្រាប់ដំបូងរបស់ខ្លួនហើយ ក្នុងការប្រកួតដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២០ ក្នុងជំនួបបឹងកេតឈ្នះនគរបាលជាតិ ៣-០ នៃសប្ដាហ៍ទី៤កាលពីម្សិលមិញនេះ។
ក្នុង៣ប្រកកួតកន្លងមក ចន្ធា ធ្វើបានល្អណាស់ ប៉ុន្តែពុំមានឱកាសរកគ្រាប់បាល់ឡើយ រហូតដល់ការប្រកួតសប្ដាហ៍ទី៤ តទល់ជាមួយក្លឹបបាល់ទាត់នគរបាលជាតិ ទើបរូបគេអាចរកបាន ២ គ្រាប់ម្នាក់ឯង នៅនាទី ៦៤ និង ៨១ ក្រោយទទួលបានបាល់ Assist ពីកីឡាករ Gopane ទាំងពីរលើក។
គ្រាប់បាល់២គ្រាប់ របស់ខ្សែប្រយុទ្ធមុតស្រួចរូបនេះ កើតឡើងបន្ទាប់ពីលោកគ្រូ Apisit Im-Amphai ប្រើតិកនិកលេងថ្មីដោយដាក់ឱ្យ សៀង ចន្ធា លេងជាខ្សែប្រយុទ្ធចំតួរយៈពេល៣០នាទីចុងក្រោយ ខណៈ៣ប្រកួតមុនរូបគេលេងនៅតំបន់ស្លាប។
គ្រូបង្គោលបឹងកេតបានឱ្យបែបនេះ ៖«ចន្ធាលេងបានល្អណាស់។ រូបគេលេងស្លាបក៏ល្អ លេងប្រយុទ្ធក៏ល្អ។ ខ្ញុំបានប្ដូរតាក់ទិក ឲ្យគេលេងប្រយុទ្ធចំតួ។ គេលេងបានល្អ»។
ចំណែកកីឡាករ ឱ ភារុណ ក៏ធ្វើបានល្អដែរ ដោយរូបគេរកបានគ្រាប់បាល់ទីមួយ និងដំបូងនៅនាទីទី១៥ ឱ្យបឹងកេតក្នុងរដូវកាលថ្មីនេះ។
ភារុណ បានឱ្យដឹងថា ៖«ខ្ញុំសប្បាយចិត្ត ព្រោះវាជាគ្រាប់ដំបូងរបស់ខ្ញុំ ក្នុងរដូវកាលថ្មីនេះ តែយ៉ាងណាខ្ញុំនឹងខំប្រឹងបន្ថែមទៀត ព្រោះឱកាសលេងរបស់ខ្ញុំមានតិច អញ្ចឹងខ្ញុំនៅមានចំណុចខ្វះខាតច្រើនដែលត្រូវបន្ថែម»។
ចប់ការប្រកួតក្រុមម្ចាស់ផ្ទះបឹកកេតយកឈ្នះ ៣-០ លើក្រុមភ្ញៀវនគរបាលជាតិ៕