• 2019-11-16 03:55:23
  • បាល់ទាត់

៨១​ឆ្នាំ ​ហ្វាំងឡង់ ​បាន​ទៅ​លេង Euro ​ជុំ​ផ្ដាច់ព្រ័ត្រ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

  • 2019-11-16 03:55:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​លីឈីនស្ដាត ​បាន​ក្នុង​លទ្ធផល ៣-០ ​នៅ​យប់មិញ ​បាន​ធ្វើ​ឱ្យ​ក្រុម​ហ្វាំងឡង់​កក់​កៅអី​ជុំ​ចុង​ក្រោយ​ពាន​រង្វាន់ Euro 2020 ​បាន​ហើយ​។

Teemu Pukki ​ខ្សែ​ប្រយុទ្ធ​ដែល​កំពុង​ឡើង​ជើង​នៅ​អង់គ្លេស ​បាន​ជួយ​ប្រទេស​របស់​ខ្លួន​យក​ឈ្នះ​ក្រុម​លីឈីនស្ដាត​បាន៣-០ ​ដោយ​រូបគេ​រក​បាន​២​គ្រាប់​ម្នាក់​។ នេះ​ជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​មួយ​ហើយ​សម្រាប់​ក្រុម​ហ្វាំងឡង់ ​ដោយ​ពួកគេ​មិន​ដែល​បាន​ទៅ​លេង​ជុំ​ផ្ដាច់ព្រ័ត្រ​ម្ដង​ណា​ឡើយ​៨១​ឆ្នាំ​មក​ហើយ។

គ្រាន់​តែ​ច​ប់​ការ​ប្រកួត​ភ្លាម អ្នក​គាំទ្រ​របស់​ប្រទេស​នេះ​រត់​ចូល​ទីលាន​អបអរ​ជាមួយ​ក្រុម​កីឡាករ​ភ្លែត ​ក៏​ព្រោះ​តែ​សប្បាយ​ចិត្ត​រក​ពាក្យ​អ្វី​និយាយ​មិន​បាន​ឡើយ។ ​ក្រុម​នេះ​នៅ​ពូល​ជាមួយ​ក្រុម​អ៊ីតាលី ​ដោយ​ពួកគេ​ឈ​នៅ​លេខ​២ ​ហើយ​អ៊ីតាលី​ឈរ​នៅ​លេខ​១៕

ប្រភព៖ BBC អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម