• 2019-10-28 04:14:41
  • បាល់ទាត់

ក្លឹប​យក្ស​អ៊ីតាលី​២ ដាក់​គោលដៅ​ទិញ​យក Son​ នៅ​ខែ​មករា​ខាង​មុខ

  • 2019-10-28 04:14:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Juventus និង Napoli ត្រូវ​បាន​​​ឲ្យ​ដឹង​ថា កំពុង​ដាល់​គោលដៅ​​ផ្ទេរ​យក Son Heung-min  នៅ​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​ខែ​មករា​ខាង​មុខ។

កីឡាករ​​វ័យ​២៧​ឆ្នាំ​​នៅ​សល់​កុងត្រា​៤​ឆ្នាំ​ទៀត​ជាមួយ​ថ្លៃ​នឿយហត់​១៤​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​ជាមួយ​ក្រុម​លោក Mauricio Pochettino។ យ៉ាង​នេះ​ក្ដី​បើ​តាម​សារព័ត៌មាន Express ​បញ្ជាក់​ថា ក្លឹប​យក្ស​របស់​អ៊ីតាលី​​ទាំង​ពីរ​ខាង​លើ​​​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​បាន​កីឡាករ​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង។

តាម​ស្ថានភាព​បច្ចុប្បន្ន Spurs ហាក់​មិន​ចង់​ឲ្យ​ Son ចេញ​ពី​ក្រុម​ពេល​នេះ​ទេ។ រដូវ​កាល​នេះ Son រក​បាន​៥​គ្រាប់​​និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​​ទាត់​ចូល​២​គ្រាប់។ ចាប់​តាំង​ផ្ទេរ​ពី Bayer Leverkusen ក្នុង​ឆ្នាំ​២០១៥​នូវ​តម្លៃ​​ខ្លួន​២២​លាន​ផោន Son បាន​ក្លាយ​ជា​កីឡាករ​ក្នុង​ដួង​ចិត្ត​អ្នក​គាំទ្រ​ជា​ច្រើន៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់