• 2019-10-24 12:27:39
  • បាល់ទាត់

Own Goal ជា​ប្រភព​គ្រាប់​បាល់​ទី ២ របស់ Barca នៅ​ក្នុង UCL

  • 2019-10-24 12:27:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោម​ការ​ដឹកនាំ​របស់​លោក Ernesto Valverde ក្លឹប Barcelona រក​គ្រាប់​បាល់​ ដែល​បាន​ពី​ការ​ស៊ុត​ចូល​ទី​ខ្លួន​ឯង​របស់​គូ​ប្រកួត (Own Goal) នៅ​ក្នុង​ក្របខ័ណ្ឌ UEFA Champions League លំដាប់​ទី២ បន្ទាប់​ពី​គ្រាប់​បាល់​របស់​ខ្សែ​ប្រយុទ្ធ Lionel Messi។

ក្លឹប​កាតាឡាន់​មួយ​នេះ ទទួល​បាន​ផល​ចំណេញ​ពី Own Goal នេះ​ចំនួន ៧គ្រាប់​រាប់​ចាប់​តាំង​ពី​ដើម​រដូវ​កាល ២០១៧/១៨​មក។

មាន​តែ​ Messi ទេ​ ដែល​រក​គ្រាប់​បាល់​ច្រើន​ជាង គ្រាប់​បាល់​របស់ Barcelona ដែល​បាន​ពី Own Goal។ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​រូប​នេះ​រក​បាន ១៩​គ្រាប់។ តាម​ពី​ក្រោយ​គ្រាប់​បាល់ Own Goal គឺ​ចំនួន​គ្រាប់​បាល់​របស់​ខ្សែ​ប្រយុទ្ធ Ousmane Dembele និង Luis Suarez ដែល​រក​បាន​ម្នាក់ ៤គ្រាប់។

លោក Valverde បាន​ដឹកនាំ​ក្លឹប Barcelona ចំនួន​ជាង ២​ឆ្នាំ​ហើយ ដោយ​ចាប់​ពី​ពេល​នោះ​មក លោក​ដឹកនាំ​បាន ១៣១​ប្រកួត ដោយ​ឈ្នះ​ ៨៩​ដង ស្មើ ២៨ដង និង​ចាញ់ ១៤ដង៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់