• 2019-10-10 13:11:28
  • បាល់ទាត់

សល់​ ២​ថ្ងៃ​ទៀត​ប្រកួត ខ្សែ​បម្រើ​ Leciester ត្រូវ​បាន​ទម្លាក់​ចេញ​ពី​ជម្រើស​ជាតិ​អង់គ្លេស​

  • 2019-10-10 13:11:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប Leicester City កីឡាករ James Maddison ត្រូវ​បាន​ទម្លាក់​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​សម្រាប់​ប្រកួត​ជម្រុះ UEFA Euro 2020 ប៉ះ​ជម្រើស​ជាតិ​ឆេក និង​ប៊ុលហ្គារី ក្រោយ​ពេល​ដែល​ខ្លួន​មាន​ជំងឺ​នេះ​បើ​តាម​សារព័ត៌មាន​ Sky Sports។

កីឡាករ​រូប​នេះ​នឹង​ត្រលប់​ទៅ​ប្រទេស​អង់គ្លេស​វិញ ដើម្បី​ព្យាបាល​ជំងឺ ខណៈ​លោក Garreth Southgate គ្រូ​បង្វឹក​ជម្រើស​ជាតិ នឹង​មិន​ហៅ​កីឡាករ​ផ្សេង​មក​ជំនួស​ឡើយ។

កីឡាករ Maddison បាន​ហៅ​មក​ក្នុង​ក្រុម​អង់គ្លេស ប៉ុន្តែ​មិន​ទាន់​បាន​បង្ហាញ​ខ្លួន​ម្ដង​ណា​ឡើយ ដោយ​គ្រាន់​តែ​អង្គុយ​នៅ​លើ​កៅអី​បម្រុង​ប៉ុណ្ណោះ។

ខ្សែ​បម្រើ​វ័យ​ ២២​ឆ្នាំ​រូប​នេះ ធ្លាប់​លេង​ឲ្យ​ក្រុម​អង់គ្លេស​ក្រោម​អាយុ ២១​ឆ្នាំ កាល​ពី​ប្រកួត UEFA Euro U-21 ប៉ុន្តែ​មិន​បាន​ជួយ​ឲ្យ​អង់គ្លេស​ឡើង​ផុត​វគ្គ​ជម្រុះ​ពូល​ទេ៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់