• 2019-10-02 02:21:20
  • បាល់ទាត់

លេង​ក្នុង​ដី​ខ្លួន​ឯង Real ឲ្យ Club Bruges ស៊ី​២​គ្រាប់​មុន ចុង​ក្រោយ​តាម​ស្មើ​បាន​វិញ

  • 2019-10-02 02:21:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid យក​បាន​តែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​ទី​ពីរ​នៅ Champions League បន្ទាប់​ពី​លេង​ស្មើ​គ្នា​ ២-២ ជាមួយ Club Bruge កាល​ពី​យប់​មិញ​ក្នុង​ផ្ទះ​ខ្លួន​ឯង Bernabeu។

ក្នុង​វគ្គ​ទីមួយ Real ហាក់​ធ្វើ​មិន​បាន​ល្អ​សោះ ភ្លាត់​ឱកាស​កាស​ឲ្យ Club Bruges រក​បាន​ពីរ​គ្រាប់​មុន ទាត់​បញ្ចូល​ទី​ដោយ​កីឡាករ Emmanuel Dennis។ ឈាន​ដល់​វគ្គ​ទី​ពីរ​ក្លឹប​យក្ស​របស់​អេស្ប៉ាញ​មួយ​នេះ​បាន​ព្យាយាម​សម្រុក​​​យ៉ាង​ខ្លាំង​ក្លា​រហូត​រក​បាន​គ្រាប់​បាល់​វិញ។

ប្រធាន​ក្រុម Sergio Ramos និង​ខ្សែ​ការពារ Casemiro ជា​អ្នក​រក​គ្រាប់​បាល់​ ជួយ Real តាម​ស្មើ​វិញ។ លទ្ធផល​ស្មើ​នេះ​ធ្វើ​ឲ្យ​ Madrid ស្ថិត​នៅ​បាត​តារាង​ពូល A មាន​១​ពិន្ទុ​គត់។ ប្រកួត​ដំបូង​ពួក​គេ​ចាញ់ PSG ៣-០៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់