- 2019-09-19 07:51:50
- បាល់ទាត់
Man Utd ត្រៀមធ្វើព្យុះភ្លៀងនៅ Europa ដោយប្រឈមមុខនឹង Astana
- 2019-09-19 07:51:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man Utd ត្រៀមធ្វើព្យុះភ្លៀងនៅ Europa ដោយប្រឈមមុខនឹង Astana
ចន្លោះមិនឃើញ
Manchester United នឹងចាប់ផ្ដើមយុទ្ធនាការពាន UEFA Europa League របស់ខ្លួនដោយចាប់ផ្ដើមពីការប៉ះ Astana FC មកពីប្រទេសកាហ្សាក់ស្ថាន។
ក្រៅពីបិសាចក្រហមក្រុម២ផ្សេងទៀតមកពី Premier League ដូចគ្នាក៏ត្រូវបង្ហាញសាច់ដុំនៅពានទ្វីបអឺរ៉ុបលំដាប់ទីពីរនេះដែរ ដូចជា Arsenal ប៉ះ Eintracht Frankfurt មកពីអាល្លឺម៉ង់ហើយ Wolverhampton ប៉ះ Braga FC មកពីក្របខ័ណ្ឌកំពូលព័រទុយហ្គាល់។
United នឹងឆ្លៀតឱកាសដាក់យុវជនឆ្នើមរបស់ខ្លួនលេងប្រកួតយប់នេះដូចជា ខ្សែប្រយុទ្ធវ័យ១៧ឆ្នាំ Mason Greenwood, ខ្សែការពារវ័យ២១ឆ្នាំ Axel Tuanzebe និងអ្នកចាំទីដៃទីពីរ Sergio Romero ក៏មានឈ្មោះក្នុងជម្រើសដំបូងជាមួយកីឡាករមិនសូវមិនឱកាសលេងមួយចំនួនទៀតផងដែរ៕