• 2019-09-06 00:42:55
  • បាល់ទាត់

អ៊ីតាលី​វាយ​បក​ពី​ត្រូវ​ អាមេនី​​នាំ​មុខ​ មក​ឈ្នះ ៣-១​

  • 2019-09-06 00:42:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​យក​បាន​៣​ពិន្ទុ​បន្ថែម​ក្នុង​ការ​ប្រកួត​ជម្រុះ​ Euro 2020 ក្រោយ​យក​ឈ្នះ​ ម្ចាស់​ផ្ទះ​ អាមេនី​ ៣​-១​ កាល​ពី​យប់​មិញ។​

លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​ជើង​ខ្លាំង​ទ្វីប​អឺរ៉ុប​បន្ត​កំណត់ត្រា​ឈ្នះ​១០០%​ លេង​៥​ ឈ្នះ​ទាំង​៥​មាន​១៥​ពិន្ទុ​ឈរ​លេខ​១​ក្នុង​តារាង​ពូល​ J។​ Karapetian គឺ​ជា​អ្នក​រក​គ្រាប់​ឲ្យ​ អាមេនី​ នាំ​មុខ​នៅ​ដើម​វគ្គ​ទី​មួយ​ ប៉ុន្តែ​២​គ្រាប់​របស់​ Belotti និង​១​គ្រាប់​របស់​ Pellegrini ធ្វើ​ឲ្យ​អ៊ីតាលី​ធានា​៣​ពិន្ទុ​ក្នុង​ប្រកួត​នោះ។​

ដោយ​ឡែក​ក្រុម​លេខ​២​ ហ្វាំងឡង់​បាន​យក​ឈ្នះ​ ក្រិក​ ១​ទល់​នឹង​០ ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែ​ប្រយុទ្ធ​កំពុង​ឡើង​ជើង​ Teemu Pukki មក​ពី​ក្រុម​ Norwich City។ ២​ក្រុម​ដែល​ក្នុង​ពូល​នីមួយ​ៗ​នឹង​ជាប់​ដោយ​ស្វ័យ​ប្រវត្តិ​ទៅ​លេង​ព្រឹត្តិការណ៍​ Euro ឆ្នាំ​ក្រោយ៕ ​

អត្ថបទ៖ រ័ត្ន

មតិយោបល់