- 2019-08-13 06:52:53
- បាល់ទាត់
Jose ថា Maguire ទៅ United យឺតពេលបន្តិច មិនចំពេលលោកដឹកនាំ
- 2019-08-13 06:52:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jose ថា Maguire ទៅ United យឺតពេលបន្តិច មិនចំពេលលោកដឹកនាំ
ចន្លោះមិនឃើញ
Jose Mourinho ថា Harry Maguire គួរទៅលេងឲ្យ Manchester United នៅឆ្នាំមុន គឺជំនាន់ដែលលោកធ្វើជាអ្នកចាត់ការទូទៅនៅទីនោះ។
ខ្សែការពារកណ្ដាលសញ្ជាតិអង់គ្លេសបានជាប់ឈ្មោះជា Man of the Match ក្នុងការប្រកួតដែលក្រុមលោក Ole Gunnar Solskjaer បំបាក់ Chelsea ដល់ដី ៤-០ នៅថ្ងៃបើកឆាក Premier League។ Mourinho ដែលអង្គុយទស្សនាការប្រកួតនោះនៅតំបន់ VIP បានសរសើរថា Maguire សក្ដិសមឈ្នះ MOTM ពិតមែន។
បុរសសញ្ជាតិព័រទុយហ្គាល់ដែលបច្ចុប្បន្នវិភាគឲ្យ Skysport បានបង្ហាញការសោកស្ដាយ ដោយសារ Maguire ទៅលេងឲ្យ United យឺតពេលបន្តិចមិនចំជំនាន់លោកដឹកនាំ។ "គេមកដល់ Old Trafford យឺត១ឆ្នាំ។ ចំណេះដឹង, ជំហរ, ការយល់ដឹងពីការប្រកួត, ទំនុកចិត្ត និងភាពឆ្លាតវ័យរបស់ Maguire ពិតជាមិនធម្មតា"។ Mourinho និយាយដូច្នេះ៕