• 2019-08-12 02:13:03
  • បាល់ទាត់

Premier Leagueសប្ដាហ៍​ទី​១​ត្រកូល​ Manchester កាន់​កាប់​កំពូល​តារាង​

  • 2019-08-12 02:13:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​ ឬ​ Premier League ដ៏​មាន​ឥទ្ធិពល​បាន​បញ្ចប់​ការ​ប្រកួត​សប្ដាហ៍​ទី​១​ហើយ​ក្រោយ​លេង​ចប់​៣​គូ​ចុង​ក្រោយ​កាល​ពី​យប់​មិញ។​

ក្រុម​ខ្លាំង​ៗ​សុទ្ធ​តែ​ដណ្ដើម​បាន​៣​ពិន្ទុ​រៀង​ៗ​ខ្លួន​ដូចជា Liverpool បាន​យក​ឈ្នះ​ Norwich ៤-១, Manchester City ឈ្នះ​ West Ham ៥-០, Tottenham ឈ្នះ​ Aston Villa ៣-១, Arsenal ឈ្នះ​ Newcastle ១-០ ហើយ​ Manchester United យក​ឈ្នះ​ Chelsea ៤-០។​

ឆ្លង​កាត់​លទ្ធផល​នេះ​ លេខ​១​ សប្ដាហ៍​ដំបូង​បាន​ទៅ​លើ​ជើង​ឯក​ចាស់​ Manchester City, ហើយ​លេខ​២​បាន​ទៅ​លើ​អ្នក​ជិត​ខាង​ Manchester United។​ Liverpool ជា​ក្រុម​រង​ជើង​ឯក​ឆ្នាំ​ទៅ​នោះ​ឈរ​លេខ​៣​ ហើយ​ Brighton ឈរ​លេខ​៤។​ ក្រុម​ស្ថិត​នៅ​តំបន់​កាត់​ចោល​មាន​ Watford, Chelsea និង​ West Ham៕

ប្រភព៖ Sky Sports ប្រែសម្រួល៖ សៀនហួរ

មតិយោបល់