• 2019-08-09 23:03:00
  • បាល់ទាត់

Eden Hazard បាន​សម្រេច​​ជ្រើស​​លេខ​អាវ​នៅ Real Madrid ហើយ

  • 2019-08-09 23:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Eden Hazard យក​អាវ​លេខ ៧ របស់ Cristiano Ronaldo នៅ Real Madrid ហើយ។

គេហទំព័រ​ផ្លូវការ​របស់​ក្លឹប​បាន​បង្ហាញ​ Hazard ជាមួយ​នឹង​អាវ​ដ៏​ល្បីល្បាញ​ដែល​ត្រូវ​បាន​ទុកចោល​ដោយ Ronaldo នៅ​ពេល​ដែល​គាត់​បាន​ចូលរួម​ជាមួយ​ក្រុម Juventus កាលពី​រដូវ​ក្តៅមុន។

Hazard បាន​យក​អាវ​លេខ ៧ នេះ​ពី Mariano Diaz ដែល​ក្លឹបបាន​ទិញ​ត្រលប់​មក Bernabeu កាល​ពី​រដូវ​ក្តៅ​ឆ្នាំ​មុន ក្នុង​តម្លៃ ៣៣ លាន​ផោន (៤០ លាន​ដុល្លារ) ក្រោយ​ពី​បាន​លក់​ឲ្យ​ក្លឹប​លីយ៉ុង​នៅ​បារាំង ត្រឹម​១​ឆ្នាំ​ប៉ុណ្ណោះ ដែល​កាល​ពី​ពេល​លក់​ចេញ​បាន​ត្រឹម​តម្លៃ ៧,២ លាន​ផោន (៨,៧ លាន​ដុល្លារ)។

ប៉ុន្តែ​កីឡាករ​សញ្ជាតិ​ដូមីណូកង់​អតីត​ម្ចាស់​អាវ​លេខ​៧​រូប​នេះ​ បរាជ័យ​ក្នុង​ការ​រក​គ្រាប់​បាល់​ ដោយ​ស៊ុត​បាន​តែ​៤​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ចំណោម​២២​ប្រកួត​ដែល​បង្ហាញ​ខ្លួន។

Ronaldo បាន​ក្លាយ​ទៅ​ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​នៅ​ Real ក្នុង​រយៈ​ពេល​៩​រដូវ​កាល​នៅក្លឹប​អេស្ប៉ាញ​មួយ​នេះ ដោយ​ស៊ុត​បាន ៤៥១ គ្រាប់​ក្នុង​ចំណោម ៤៣៨ ប្រកួត។

នៅ​ពេល​ដែល Ronaldo បាន​មក​ដល់​ Real ដំបូង កីឡាករ​ព័រទុយហ្គាល់​រួប​នេះ ពាក់​អាវ​លេខ​៩ ព្រោះ​កាលណោះ ប្រធាន​ក្រុម Raul និង ជា​អតីត​កីឡាករ​ដែល​ស៊ុត​បាន​ច្រើន​បំផុត​នៅ Real កំពុង​គ្រង​អាវ​លេខ​៧។ Raul បាន​ចំណាយ​ពេល​១៨​ឆ្នាំ​នៅ Real ស៊ុត​បាន​ ៣២៣ គ្រាប់​ក្នុង​ចំណោម ៧៤១ ប្រកួត។

តាមពិត លេខ​សំណព្វ​របស់​តារា​ឆ្នើម​បែលហ្ស៊ិក​គឺ ១០ ដែល​គាត់​បាន​ពាក់​នៅ Chelsea និង ក្រុម​ជម្រើស​ជាតិ ប៉ុន្តែ​ដោយសារ​​លេខ ១០ មាន​​ម្ចាស់​ហើយ Hazard ក៏​សម្រេច​ចិត្ត​យក​លេខ​៧​របស់ Ronaldo៕

អាន៖ រឿងរ៉ាវ​៧​យ៉ាង​ដែល​អ្នក​មិន​បាន​ដឹង​ពី Hazard

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់