• 2019-06-02 09:05:00
  • បាល់ទាត់

រឿងរ៉ាវ​៧​យ៉ាង​ដែល​អ្នក​មិន​បាន​ដឹង​ពី Hazard

  • 2019-06-02 09:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ដែល​អ្នកគាំទ្រ​រង់ចាំ​តាមដាន​ការ​ចុះហត្ថលេខា​ផ្ទេរ​ទៅ​កាន់​ក្លឹប Real Madrid គេ​ក៏​ចង់​ដឹង​រឿងរ៉ាវ​បន្ថែម​ខ្លះ​ទៀត​អំពី Hazard៖

១ ម្ដាយ​របស់​គេ​ឈ្មោះ Carine គឺ​ជា​កីឡាករ​បាល់ទាត់៖

Hazard កើត​ពី​គ្រួសារ​កីឡាករ​បាល់ទាត់ ឪពុក​របស់​គេ ប្អូន​ប្រុស និង ម្ដាយ​លេង​ជា​ខ្សែ​ប្រយុទ្ធ​ឲ្យ​ជម្រើស​ជាតិ​បែលហ្ស៊ិក​រហូត​ដល់​គាត់​មាន​ផ្ទៃ​ពោះ​៣​ខែ។

២ Hazard គឺ​ជា fan របស់​កីឡាករ​បាល់បោះ NBA ក្រុម New York Knicks

៣ កីឡាករ​បែលហ្ស៊ិក​ បាន​កាត​ក្រហម​ដំបូង​បំផុត​ដោយសារ​ទាត់​ក្មេង​រើស​បាល់៖

នៅ​ឆ្នាំ ២០១៣ Hazard បង្ហាញ​អាកប្បកិរិយា​ទាំង​កម្រោល​ ដោយ​បាន​ទាត់​ក្មេង​រើស​បាល់​នៅ​ក្នុង​ការ​ប្រកួត League Cup ជាមួយ Swansea និង ត្រូវ​បាន​អាជ្ញាកណ្ដាល​ហុច​កាត​ក្រហម​បណ្តេញ​ចេញ​ពី​ការ​ប្រកួត។

៤ ដូច​កំពូល​កីឡាករ​ឆ្នើម​ដទៃ​ទៀត​ដែរ ​ Hazardបាន​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក​ដំបូង​បំផុត​នៅ​ក្មេង​អាយុ​​ត្រឹម​១៧​ឆ្នាំ​ប៉ុណ្ណោះ។

​​​​៥ Hazard គឺ​ជា fan របស់ Zidane និង ក្រុម​ជម្រើស​ជាតិ​បារាំង​នៅ​ពេល​ឈ្នះ​ World Cup ១៩៩៨

៦ Hazard ទៅ​ញ៉ាំ​​ហាំប៊ឺហ្គឺ​មួយ​ភ្លែត​ពេល​ប្រកួត​ជម្រើស​ជាតិ៖

វា​មិន​មែន​ជា​រឿង​កំប្លែង​ទេ តែ​ជា​ការ​ពិត។ Hazard បាន​ទទួល​ស្គាល់​ថា​កាល​ពី​ឆ្នាំ ២០១១ ក្នុង​អំឡុង​ពេល​ប្រកួត​ទល់​នឹង​ជម្រើស​ជាតិ​តួកគី ហើយ​នៅ​ពេល​រូប​គេ​ត្រូវ​បាន​ផ្លាស់ប្តូរ​ចេញ Hazard ក៏​បាន​ចាកចេញ​ពី​ទីលាន​ទៅ​ញ៉ាំ​ហាំប៊ឺហ្គឺ​ជាមួយ​ឪពុកម្ដាយ​របស់​គេ។

៧ គាត់​ស្រលាញ់​លេខ ១០ ប៉ុន្តែ​អាច​នឹង​យក​លេខ ៧៖

លេខ​សំណព្វ​របស់​តារា​ឆ្នើម​បែលហ្ស៊ិក​គឺ ១០ ដែល​គាត់​បាន​ពាក់​នៅ Chelsea និង ក្រុម​ជម្រើស​ជាតិ ប៉ុន្តែ​អាច​នឹង​ប្រើ​លេខ ៧ របស់ Ronaldo ប្រសិន​បើ​ទៅ Real ព្រោះ​លេខ ១០ មាន​ Modric ជា​ម្ចាស់​ហើយ។

អាន៖ កីឡាករ​ចេញ​ប្រកួត​ច្រើន​បំផុត​​ក្នុង​ប្រវត្តិសាស្ត្រ​បាល់​ទាត់​ កំពុង​ត្រូវ​បាន​គេ​វ៉ា​​កំណត់​ត្រា​ហើយ​

អាន៖ បាល់ទាត់​មាន​ប្រវត្តិ​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​ ២ ៣០០ ឆ្នាំ​ ដើម​កំណើត​​ដំបូង​ចេញ​ពី​ប្រទេស​ចិន

ប្រភព៖ Besoccer ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់