• 2019-08-09 13:41:15
  • បាល់ទាត់

Pep ចេញ​មុខ​បញ្ជាក់​ពី​ស្ថានភាព​របួស​របស់ Sane ស្រប​ពេល​ដែល Bayern តាម​ចែចូវ

  • 2019-08-09 13:41:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Manchester City លោក Pep Guardiola បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ខ្សែ​ស្លាប​អាល្លឺម៉ង់​កីឡាករ Leroy Sane មាន​របួស​សរសៃ​ជង្គង់ ហើយ​អាច​នឹង​អវត្តមាន​ចំនួន ៧ខែ។

លោក​បាន​និយាយ​ថា៖ " ខ្ញុំ​មិន​សូវ​ដឹង​ច្បាស់​ដែរ ធម្មតា​របួស​ប្រភេទ​នេះ មាន​រយៈពេល ៦ ឬ ៧​ខែ។ សង្ឃឹម​ថា ខែ​កុម្ភៈ និង​មីនា គេ​នឹង​ត្រលប់​មក​វិញ " ។

លោក​បាន​ឆ្លើយ​សំនួរ​ពាក់​ព័ន្ធ​នឹង​ពាក្យ​ចចាមអារ៉ាម​ដែល Sane ផ្ទេរ​ទៅ​ Bayern Munich ថា៖ " ខ្ញុំ​អត់​គិត​ថា​ Sane ចេញ​ទេ។ គេ​អត់​បាន​ប្រាប់​ខ្ញុំ​ថា ចង់​ចេញ​ពី​ក្លឹប​ផង ហើយ​គេ​លេង​ប្រកួត Pre-Season '' ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​តាម​សារព័ត៌មាន Goal ក្លឹប Bayern Munich តាម​ចែចូវ Sane ជា​ច្រើន​ខែ​ហើយ ប៉ុន្តែ​មិន​ទាន់​បាន​សម្រេច៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់