• 2019-07-27 01:46:17
  • បាល់ទាត់

ជាង​ ១៥​ឆ្នាំ​នេះ អ្នក​ពាក់​អាវ​លេខ ៩ នៅ Chelsea រក​បាន​ប៉ុន្មាន​គ្រាប់​ខ្លះ?

  • 2019-07-27 01:46:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពេល​ដែល ខ្សែ​ប្រយុទ្ធ​ Gonzalo Higuain ចេញ​ទៅ​ Juventus អាវ​លេខ ៩ រក​ឃើញ​ម្ចាស់​ថ្មី​ហើយ​គឺ​ ខ្សែប្រយុទ្ធ Tammy Abraham។ អ្នក​ពាក់​អាវ​លេខ ៩ នៅ​ Chelsea ភាគ​ច្រើន​មិន​សូវ​កាក់កប​ទេ។ ខាង​ក្រោម​នេះ ជា​ម្ចាស់​អាវ​លេខ ៩ តាំង​ពី​ឆ្នាំ​២០០៤ មក៖

Torres ជា​ម្ចាស់អាវលេខ ៩ របស់ Chelsea ដែល​រក​គ្រាប់បាល់ច្រើនជាងគេ និង​លេង​បាន​ច្រើន​ប្រកួត​ជាង​គេ​

Mateja Kezman (២០០៤-២០០៥)៖ លេង​បាន ៤១​ប្រកួត រក​បាន ៧គ្រាប់។

Khalid Boulahrouz (២០០៦-២០០៧)៖ លេង​បាន ២០​ប្រកួត រក​បាន ០គ្រាប់។

Steve Sidwell (២០០៧-២០០៨)៖ លេង​បាន ២៥​ប្រកួត រក​បាន ១គ្រាប់។

Franco Di Santo (២០០៨-២០០៩)៖ លេង​បាន ១៦​ប្រកួត រក​បាន ០គ្រាប់។

Fernando Torres (២០១១-២០១៥)៖ លេង​បាន ១៧២​ប្រកួត រក​បាន ៤៥គ្រាប់។

Radamel Falcao (២០១៥-២០១៦)៖ លេង​បាន ១២​ប្រកួត រក​បាន ១គ្រាប់។

Alvaro Morata (២០១៧-២០១៨)៖ លេង​បាន ៤៨​ប្រកួត រក​បាន ១៥គ្រាប់។

Gonzalo Higuain (២០១៩)៖ លេង​បាន ១៨​ប្រកួត រក​បាន ៥គ្រាប់៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់