• 2019-06-12 03:04:56
  • បាល់ទាត់

Man Utd សម្លឹង​ឃើញ​អ្នក​ចាំ​ទី​របស់ Ajax យក​មក​ជំនួស De Gea

  • 2019-06-12 03:04:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 51

ចន្លោះមិនឃើញ

Manchester United​ បាន​ដាក់​គោលដៅ​លើ​អ្នក​ចាំ​ទី​របស់​ក្រុម Ajax គឺ Andre Onana ដើម្បី​យក​ក​ជំនួស​កន្លែង David De Gea ដែល​អាច​ចាកចេញ​​ក្នុង​រដូវ​ក្ដៅ​នេះ។

អ្នក​ចាំ​ទី​របស់​បិសាច​ក្រហម​សញ្ជាតិ​អេស្ប៉ាញ​​​​កំពុង​ស្ថិត​នៅ​ឆ្នាំ​ចុងក្រោយ​នៃ​កិច្ចសន្យា​​បច្ចុប្បន្ន​របស់​គេ ពោល​កុងត្រា​របស់​គេ​នឹង​អស់​នៅ​ឆ្នាំ​២០២០។ ប្រសិន​បើ​អស់​កុងត្រា​នេះ​ De Gea នឹង​ដើរ​ចេញ​​ដោយ​ទទេ Man Utd មិន​បាន​លុយ​មួយ​រៀល​ហើយ។ ហេតុ​ដូច​នេះ United ចង់​លក់​គេ​​នៅ​រដូវ​ក្ដៅ​នេះ​ឲ្យ​ហើយ​ដើម្បី​បាន​តម្លៃ​ខ្លួន។

យោង​តាម The Sun បាន​ចុះ​ផ្សាយ​ថា United បាន​ដាក់​ការ​ចាប់​អារម្មណ៍​លើ Onana បន្ទាប់​ពី​អ្នក​ចាំទី​វ័យ​២៣​​ឆ្នាំ​រូប​នេះ​បង្ហាញ​ទម្រង់​លេង​ល្អ​នាំ Ajax ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Champions League។ អ្នក​ចាំ​ទី​សញ្ជាតិ​កាមេរ៉ូន​​ ពេល​នេះ​មាន​តម្លៃ​ខ្លួន​៤០​លាន​ផោន​។ Onana បាន​រក្សា​សំណាញ់​ទី​មិន​ឲ្យ​​គេ​ទាត់​ចូល​បាន​២០​ប្រកួត ក្នុង​ចំណោម​៤៦​ប្រកួត​ជាមួយ​ Ajax ក្នុង​យុទ្ធនាការ​រដូវកាល​ ២០១៨-១៩៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់