- 2019-06-11 17:58:18
- បាល់ទាត់
ជយោ! កម្ពុជា ឈ្នះ ប៉ាគីស្ថាន ២-១ ឡើងទៅជុំបន្ទាប់ពានរង្វាន់ FIFA World Cup 2022
- 2019-06-11 17:58:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជយោ! កម្ពុជា ឈ្នះ ប៉ាគីស្ថាន ២-១ ឡើងទៅជុំបន្ទាប់ពានរង្វាន់ FIFA World Cup 2022
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់គោព្រៃកម្ពុជា បន្តឈ្នះក្រុមបាល់ទាត់ ប៉ាគីស្ថាន ២-១ នៅឯប្រទេសកាតារ មុននេះ នៃការប្រកួតវគ្គជម្រុះពានរង្វាន់ FIFA World Cup 2022 ជើងទី២នេះ។
ក្រុមបាល់ទាត់ប៉ាគីស្ថាន បានដាក់សម្ពាធខ្លាំងមកលើកម្ពុជានៅវគ្គទី១ រហូតអាចរកគ្រាប់បាល់បាន១គ្រាប់ ពីការពិន័យបាល់១១ម៉ែត្រ នៅនាទី១៧ ពីក្រុមកម្ពុជាដែលធ្វើឲ្យប៉ះដៃក្នុងតំបន់អ្នកចាំទី។ បើទោះជាអ្នកចាំទីរបស់កម្ពុជា កែវ សុខសិលា លោតត្រូវក៏ដោយប៉ុន្តែនៅមិនអាចសង្រ្គោះបាននោះដែរ ជាលទ្ធផលរហូតបញ្ចប់វគ្គទី១ កម្ពុជា ០- ១ ប៉ាគីស្ថាន។ ចូលដល់វគ្គទី២ បន្ទាប់ពីបានយុទ្ធសាស្រ្តថ្មី ពីសំណាក់គ្រូជម្រើសជាតិកម្ពុជា បានធ្វើឲ្យក្រុមលេងបានល្អឡើងវិញ និងមានសាច់បាល់សម្រុករហូតអាចរកបាន២គ្រាប់ ដោយកីឡាករ សេត រ៉ស៊ីប នៅនាទី៦៣ និង១គ្រាប់ទៀតចុងម៉ោងនាទី៨៩ ដោយ រឹង ប៊ុនហៀង។ លទ្ធផលផ្លូវការ៩០នាទី កម្ពុជា ២-១ ប៉ាគីស្ថាន។
រំលឹកដែរថា ក្រុមបាល់ទាត់កម្ពុជាបានយកឈ្នះក្រុមប៉ាគីស្ថាន នៃការប្រកួតវគ្គជម្រុះពានរង្វាន់ FIFA World Cup 2022 ទាំងពីរជើង។ ជើងទី១នៅកម្ពុជា ២-០ កាលពីថ្ងៃទី៦ ខែមិថុនា ខណៈជើងទី២ ឈ្នះដោយលទ្ធផល ២-១ មុននេះ សរុបគ្រាប់បាល់ទាំងពីរលើក ៤-១ ៕