• 2019-06-02 14:38:02
  • បាល់ទាត់

ឈ្មោះ​ជម្រើស​ជាតិ​ចេញ​ហើយ មិនមាន ចាន់ វឌ្ឍនាកា តែ​មាន ធារី ចន្ថាប៊ីន​

  • 2019-06-02 14:38:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ជី​ឈ្មោះ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ចេញ​ជា​ផ្លូវ​ការ​ហើយ​ដើម្បី​ប្រកួត​ផ្លូវ​ការ​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ប៉ាគីស្ថាន​ ជើង​ទី​១​ នា​ថ្ងៃ​ទី​៦​ ខែ​មិថុនា ខាង​មុខ​នេះ​ក្នុង​យុទ្ធនាការណ៍​ជម្រុះ​ FIFA World Cup Qatar 2022 និង​ Asian Cup 2023 ជុំ​ដំបូង​ប្រចាំ​តំបន់​អាស៊ី។

បញ្ជី​ឈ្មោះក្រុម​ជម្រើស​ជាតិ​កម្ពុជា (ប្រភព៖ សហព័ន្ធ​បាល់ទាត់​កម្ពុជា)

​ក្នុង​បញ្ជី​ឈ្មោះ​នេះ​គ្មាន​វត្តមាន​​តារា​ល្បី​ឈ្មោះ​ ចាន់ វឌ្ឍនាកា​ទេ ដែល​ដើម​រដូវ​កាល​នេះ​រូប​គេ​លេង​នៅ​លីគ​កំពូល​ប្រទេស​ម៉ាឡេស៊ី​ និង​ទើប​ត្រូវ​បាន​ក្លឹប​ PKNS បញ្ចប់​កុង​ត្រា​ពាក់​កណ្តាល​រដូវ​កាល។ យ៉ាង​ណា​ កីឡាករ​ខ្មែរ​-បារាំង​ ធារី ចន្ថាប៊ីន​ ដែល​លេង​នៅ​ម៉ាឡេស៊ី​ឈាន​ដល់​រដូវ​កាល​ទី​២​គឺ​មាន​ឈ្មោះ​ក្នុង​បញ្ជី​នេះ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​សមាជិក​ថ្មី​មិន​ធ្លាប់​ជាប់​កន្លង​មក​​កីឡាករ ដាយ នីម មាន​ឈ្មោះ​ដែរ ខណៈ​យុវជន​វ័យ​ក្មេង​របស់​ក្លឹប​ភ្នំពេញ​ក្រោន ម៉ៅ ពិសិដ្ឋ ក៏​ជាប់​ដែរ​ បន្ទាប់​ពី​បង្ហាញ​ខ្លួន​​ល្អ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នៅ​លីគ។ សមាជិក​ចាស់​វស្សា​ គួច សុកុម្ភៈ​ ក៏​ជាប់​​ដែរ៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់