• 2019-05-21 07:41:07
  • បាល់ទាត់

Kroos សន្យា​ដាច់​ខាត​មិន​ឲ្យ​ Pogba ប្រជែង​យក​កន្លែង​ខ្លួន​ឡើយ ប្រសិន​បើ​ផ្លាស់​មក​ Real

  • 2019-05-21 07:41:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toni Kroos សន្យា​ព្យាយាម​​​រក្សា​តំណែង​លេង​របស់​ខ្លួន​ឲ្យ​បាន ទោះ​បី Paul Pogba មក​ចូលរួម​ជាមួយ​ Real Madrid នៅ​រដូវ​ក្ដៅ​នេះ​ក៏​ដោយ។

ខ្សែ​បម្រើ​សញ្ជាតិ​អាល្លឺម៉ង់ បាន​និយាយ​ថា​ គេ​នឹង​​មិន​បោះបង់​ជម្រើស​ដំបូង​របស់​ខ្លួន​ងាយ​ៗ​ឡើយ ប្រសិន​បើ Pogba មក​ Santiago Bernabeu។ Pogba កំពុង​មាន​ទាក់ទង​ខ្លាំង​ផ្លាស់​ចេញ​ពី Old Trafford មក​កាន់​ប្រទេស​អេស្ប៉ាញ ប៉ុន្តែ Kroos រក្សា​ជំហរ​មិន​ឲ្យ​នរណា​ប្រជែង​យក​តំណែង​តំបន់​កណ្ដាល​របស់​គេ​ឡើយ។

“ខ្ញុំ​ចូលចិត្ត Pogba ប៉ុន្តែ​គ្មាន​អ្វី​មក​ផ្លាស់​ប្ដូរ​ខ្ញុំ​ឡើយ។ ខ្ញុំ​នឹង​បន្ត​ធ្វើ អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ច្រើន​ឆ្នាំ​កន្លង​មក ប្រកួត​ប្រជែង​​ដើម្បី​កន្លែង​របស់​ខ្ញុំ​ លេង​ឲ្យ​បាន​ល្អ ហើយ​ពេល​ដែល​ខ្ញុំ​ស្ថិត​នៅ​កម្រិត​ល្អ​មួយ ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​គ្មាន​បញ្ហា​ទេ”។ សម្ដី​របស់ Kroos។ Kroos ទើប​តែ​ពង្រីក​កុងត្រា​ថ្មី​បន្ត​នៅ Bernabeu ដល់​ឆ្នាំ​២០២៣៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់