• 2019-05-17 04:46:49
  • បាល់ទាត់

Bale ​សុំ​ Zidane ​លេង ​ដើម្បី​លា​អ្នក​គាំទ្រ Real Madrid ​នៅ​ Bernabeu ​ថ្ងៃ​អាទិត្យ​នេះ​

  • 2019-05-17 04:46:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនាគត Gareth Bale ​ឈាន​ដល់​ទី​បញ្ចប់​ជាមួយ​ក្រុម Real Madrid ​ហើយ ​ដោយ​សាមី​ខ្លួន​បាន​សុំ​ក្លឹប​ធ្វើ​ពិធី​លា​អ្នក​គាំទ្រ​នា​ប្រកួត​ចុង​ក្រោយ​ថ្ងៃ​អាទិត្យ​នេះ។

La Liga ​នឹង​បិទ​រដូវ​កាល​នៅ​ចុង​សប្ដាហ៍​នេះ ​ដោយ​ក្រុម Real Madrid ​បើក​កីឡដ្ឋាន​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Real Betis ​នៅ​ម៉ោង​៥​ល្ងាច​ថ្ងៃ​អាទិត្យ។ ​នេះ​អាច​ជា​ប្រកួត​ចុង​ក្រោយ​របស់ Bale ​ក្នុង​នាម​ជា​កីឡាករ​អធិរាជ​ស​ហើយ ​ក្រោយ​ពី​លោក Zidane ​បញ្ជាក់​ថា​រូបគេ​មិន​ស្ថិត​ក្នុង​គម្រោង​របស់​លោក​សម្រាប់​រដូវ​កាល​បន្ទាប់​ឡើយ។

ដោយសារ​តែ​ដឹង​ថា​ខ្លួន​នឹង​អស់​ឱកាស​លេង​ឱ្យ Real Madrid ​ទៀត​ហើយ​នោះ ​អតីត​កីឡាករ Spurs ​ខាង​លើ​នេះ​បាន​សុំ​ Zidane ​ដើម្បី​លេង​ប្រកួត​ចុង​ក្រោយ ក៏​ដូចជា​លា​អ្នក​គាំទ្រ​ផង​ដែរ។ គេ​នៅ​ចាំ​បាន​ថា​គ្រា​ដែល​កីឡាករ​វែល​ចូល​មក Bernabeu ​មាន​អ្នក​គាំទ្រ​៣​ម៉ឺន​នាក់​ស្វាគមន៍​រូបគេ ​ដូច្នេះ​ហើយ​ទើប​ប្រកួត​ចុង​ក្រោយ​មុន​ពេល​ដើរ​ចេញ Bale ​ចង់​អរគុណ​និង​លា​ពួកគេ​វិញ។

Bale ​ចូល​រួម​ជាមួយ​ក្រុម Real Madrid ​ក្នុង​ឆ្នាំ​២០១៣ ​លេង​បាន​២៣១​ប្រកួត ​រក​បាន​១០២​គ្រាប់ ​និង​ជួយ​ក្រុម​ឈ្នះ​ពាន​រង្វាន់​១៣​ពាន​ដែរ។ ក្នុង​នោះ​ពាន​រង្វាន់ UEFA Champions League ​បាន​៤​ដង​ឯ​ណោះ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់