• 2019-05-16 01:58:28
  • បាល់ទាត់

ពិត​ឬ Chelsea នឹង​ដេញ Sarri ទោះ​បី​ឈ្នះ Europa ហើយ Lampard ត្រៀម​ខ្លួន​មក​ជំនួស?

  • 2019-05-16 01:58:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្លឹប Chelsea លោក Roman Abramovich ត្រៀម​រួចរាល់​ក្នុង​ការ​បណ្ដេញ​លោក Maurizio Sarri ចេញ​ពី​តំណែង​ បន្ទាប់​ពី​ចប់​រដូវ​កាល​នេះ។

Sarri កំពុង​តែ​រៀបចំ​​ក្រុម​ ដើម្បី​ប៉ះ Arsenal នៅ​ពាន​រង្វាន់ Europa League វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ទីក្រុង Baku​ នៅ​ថ្ងៃ​ទី ២៩ ខែ ឧសភា​ខាង​មុខ។ យ៉ាងណាក្ដី យោង​តាម​សារព័ត៌មាន​អ៊ីតាលី Gazzetta dello បាន​ចុះ​ផ្សាយ​ថា Abramovich ត្រៀម​ធ្វើ​ចំណាត់​ការ​ជាមួយ Sarri ទោះបី​លោក​ជួយ​ក្រុម​ស្ថិត​នៅ​តំបន់​ក្រុម​កំពូល​ទាំង​៤​ក៏​ដោយ។

ផ្អែក​តាម​ប្រភព​ដដែល​ Abramovich ព្រួយ​បារម្ភ​ចំពោះ​ទំនាក់ទំនង​មិន​ល្អ​រវាង Sarri និង​អ្នក​គាំទ្រ ជា​កត្តា​អាច​ដេញ​ចេញ​​ទោះ​បី​ឈ្នះ Europa League។ ប្រសិន​បើ​ចាកចេញ​មែនSarri អាច​នឹង​ត្រលប់​ទៅ​កាន់​អ៊ីតាលី​វិញ ខណៈ​មាន​ក្លឹប​ធំ​ៗ​៣​ចង់​បាន​គឺ Roma, AC Milan និង Juventus។

Frank Lampard ជា​បេក្ខភាព​​​ទីមួយ​ដែល​អាច​ត្រលប់​មក​កាន់ Chelsea ប្រសិន​បើ Sarr ត្រូវ​បណ្ដេញ​ចេញ​មែន។ Lampard ធ្លាប់​លេង​​៦៤៨​ប្រកួត​ឲ្យ​ Chelsea រក​បាន​២១១​គ្រាប់ អំឡុង​រយៈពេល​១៣​នៅ​តោខៀវ។ បច្ចុប្បន្ន​លោក​កំពុង​តែ​ដឹក​នាំ​ក្រុម Derby County៕​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម