• 2019-05-03 01:53:05
  • បាល់ទាត់

Arsenal សង្ឃឹម​ខ្ពស់​ឡើង​ទៅ​បន្ត ឯ​ Chelsea ចាំ​អ៊ុត​ជើង​ទី​ពីរ Europa

  • 2019-05-03 01:53:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​កាំភ្លើង​ធំ Arsenal ធ្វើ​បាន​ល្អ​មែនទែន​ ដោយ​បាន​យក​ឈ្នះ​​ក្នុង​ដី​ខ្លួន​ឯង​លើ​ជើង​ខ្លាំង​របស់​អេស្ប៉ាញ Valencia ៣-១ ក្នុង​ការ​ប្រកួត​ជើង​ទី​មួយ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Europa League ខណៈ​មួយ​គូ​ទៀត Chelsea ស្មើ​គ្នា ១-១ ជាមួយ Frankfurt។

ក្នុង​ការ​ប្រកួត Valencia ទេ​​ដែល​ជា​អ្នក​រក​គ្រាប់​បាន​មុន​នាទី​១១​ ដោយ​កីឡាករ Mouctar Diakhaby។ ប៉ុន្តែ​ Arsenal តាម​បាន​ពីរ​គ្រាប់​វិញ​ភ្លាម​ៗ​​ធ្វើ​បាន​ដោយ​កីឡាករ​តែ​ម្នាក់​គត់​គឺ​ខ្សែ​ប្រយុទ្ធ Alexandre Lacazette។ ការ​ប្រកួត​អូស​បន្លាយ​ដល់​ម៉ោង​បន្ថែម​៩០​នាទី​ទើប​ក្រុម​របស់​លោក​ Unai Emery រក​បាន​មួយ​គ្រាប់​​ទៀត សម្រេច​ដោយ​កីឡាករPierre-Emerick Aubameyang។

ងាក​ទៅ​មើល​ការ​ប្រកួត​របស់​ក្រុម​នៅ Premier League មួយ​ទៀត​ Chelsea លេង​ស្មើ​ក្រៅ​ដី​ ១-១ ជាមួយ Frankfurt។ Luka Jovic ជា​អ្នក​ទាត់​បញ្ចូល​ទី​ឲ្យ Frankfurt ខណៈ Pedro Rodriguez ជា​អ្នក​ស្រោចស្រង់​ឲ្យ​តោ​ខៀវ។ ជើង​ទី​ពីរ​នៃ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Europa នឹង​លេង​នៅ​ថ្ងៃ​ទី ៩ ខែ ឧសភា៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់