• 2019-04-30 02:42:01
  • បាល់ទាត់

ធ្លាក់​ទឹក​ដៃ​ពេក Man Utd ចង់​យក Jan Oblak មក​ជំនួស De Gea

  • 2019-04-30 02:42:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United កំពុង​ពិចារណា​​ចង់​ផ្ទេរ​យក​អ្នក​ចាំ​ទី​របស់ Atletico Madrid កីឡាករ Jan Oblak ដោយ​ចង់​ទិញ​ផ្ដាច់​កុងត្រា​យក​តែ​ម្ដង។

David De Gea នៅ​សល់​កុងត្រា​រយៈពេល​១២​ខែ​ទៀត​នៅ​កីឡដ្ឋាន Old Trafford ហើយ​ United ក៏​កំពុង​តែ​រក​អ្នក​ស្នង​តំណែង​របស់​គេ​។ មាន​ការ​​គំនិត​ជា​ច្រើន​​យល់​ថា ចិត្ត​របស់ De Gea ក៏​កំពុង​ចង់​ទៅ​ក្លឹប​ផ្សេង​ បន្ទាប់​ពី​គេ​បង្កើត​កំហុស​​ផ្ទួន​ៗ​។

យោង​តាម ESPN បិសាច​ក្រហម​ចង់​នាំ​យក​អ្នក​ចាំ​ទី​វ័យ​២៦​ឆ្នាំ Oblak មក​ជំនួស De Gea។ Oblak ដែល​ចូលរួម​ជាមួយ Atletico ផ្ទេរ​ពី​ក្លឹប Benfica កាល​ពី​ឆ្នាំ​២០១៤ ថ្មី​នេះ​ទើប​តែ​ពង្រីក​កុងត្រា​ថ្មី​រហូត​ដល់​ឆ្នាំ​២០២៣ ដូច្នេះ​តម្លៃ​ផ្ដាច់​កុងត្រា​របស់​បាន​ឡើង​ពី​១០០​លាន​អឺរ៉ូ ដល់​១២០​លាន​អឺរ៉ូ៕ ​​​

ប្រភព៖ Mirror ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់