- 2019-04-26 11:50:42
- បាល់ទាត់
Neymar ថា ខ្លួននៅស្រលាញ់ Barca ប៉ុន្តែត្រូវតែចេញទៅ PSG
- 2019-04-26 11:50:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Neymar ថា ខ្លួននៅស្រលាញ់ Barca ប៉ុន្តែត្រូវតែចេញទៅ PSG
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធប្រេស៊ីលកីឡាករ Neymar Jr. បានប្រាប់សារព័ត៌មាន Fox Sports ថា ក្លឹប Barcelona នៅតែស្ថិតក្នុងបេះដូងរបស់គេ ប៉ុន្តែខ្លួនត្រូវតែចេញទៅលេងនៅក្លឹបយក្សបារាំង Paris Saint-Germain ដើម្បីស្វែងរកការប្រកួតប្រជែងថ្មី។
កីឡាកររូបនេះបាននិយាយថា៖ " ខ្ញុំចាកចេញ ក៏ព្រោះតែខ្ញុំចង់បានការប្រកួតប្រជែងថ្មី។ ការប្រកួតប្រជែងដើម្បីស្វែងរកអ្វីដែលថ្មី ហើយនិងការល្បងសមត្ថភាពថ្មី " ។
Neymar បានបន្តថា៖ " Barcelona តែងតែស្ថិតក្នុងចិត្តរបស់ខ្ញុំ ហើយខ្ញុំនៅតែស្រលាញ់ក្លឹបនេះដល់រាល់ថ្ងៃ ប៉ុន្តែខ្ញុំត្រូវតែចេញ ដើម្បីស្វែងរកអ្វីដែលថ្មី។ វាជាការសម្រេចចិត្តដ៏ពិបាកមួយ។ មានពេលខ្លះ ខ្ញុំនៅរារែកចិត្ត " ។
សូមបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធប្រេស៊ីលវ័យ ២៧ឆ្នាំរូបនេះ បានផ្ទេរចេញពីក្លឹប Barcelona ទៅកាន់ក្លឹបយក្សបារាំង Paris Saint-Germain ក្នុងឆ្នាំ២០១៧ ដោយតម្លៃខ្លួន ២៥០លានដុល្លារ៕
អានបន្ត៖