- 2019-04-19 04:34:47
- បាល់ទាត់
មិនធម្មតា! លីគហុល្លង់ ឱ្យក្រុម Ajax សម្រាកមិនបាច់ប្រកួត ទុកកម្លាំងទម្លាក់ Spurs
- 2019-04-19 04:34:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា! លីគហុល្លង់ ឱ្យក្រុម Ajax សម្រាកមិនបាច់ប្រកួត ទុកកម្លាំងទម្លាក់ Spurs
ចន្លោះមិនឃើញ
Eredivisie លីគកំពូលរបស់ហុល្លង់ បានប្រកាសលើកការប្រកួតរបស់ក្រុម Ajax ហើយ ដើម្បីទុកពេលឱ្យក្រុមនេះសម្រាកគ្រប់គ្រាន់ ត្រៀមតតាំងជាមួយក្រុម Spurs នៅពាន Champions League ។
Ajax នឹងត្រូវលេង១ប្រកួតទៀតក្នុងលីគ មុនប៉ះក្រុម Spurs នៅថ្ងៃ៣០ខែមេសាឆ្នាំ២០១៩ខាងមុខនេះ។ យ៉ាងណាមិញ លីគមួយនេះបានប្រកាសជាផ្លូវការ ផ្អាកការប្រកួត១ប្រកួតនោះហើយ ដើម្បីឱ្យ Ajax សម្រាក និងខ្លាចលេងទៅមានកីឡាករណារបួស នាំឱ្យខាតបង់ធំ ពេលប៉ះក្រុម Spurs នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League ។
នេះជាគុណប្រយោជន៍មួយធំសម្រាប់ក្រុម Ajax ហើយ ព្រោះពួកគេនឹងមានពេលហ្វឹកហាត់បានដិតដល់ ជាពិសេសមិនភ័យខ្លាចកីឡាករណាម្នាក់របួសឡើយ។ តែបើមើលទៅ Spurs ហាក់ដូចជាធ្ងន់បន្តិច ព្រោះនៅចុងសប្ដាហ៍នេះ Premier League មិនបានសម្រាកទេ ហើយពួកគេត្រូវប៉ះក្រុម Man City ទៀត ដែលជាគូសងសឹក។
ក្រុម Spurs នឹងមិនអាចទុកជើងច្រើនបានទេ ព្រោះប៉ះ Man City ក៏ជាប្រកួតសំខាន់មួយដែរ។ ប្រសិនបើពួកគេចាញ់ នោះការប្រជែងតំណែង Top4 នឹងកាន់តែតានតឹងខ្លាំងឡើងសម្រាប់ក្រុមមួយនេះ៕