• 2019-04-08 23:55:21
  • ព័ត៌មាន

២​គ្រាប់​របស់​ Hazard ទល់​ West Ham ជួយ​ Chelsea ហក់​ទៅ​លេខ​៣​

  • 2019-04-08 23:55:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តោ​ខៀវ​ Chelsea ពេល​នេះ​បាន​ឡើង​ទៅ​កាន់កាប់​លេខ​៣​ក្នុង​តារាង​ Premier League ដោយ​ទម្លាក់​ Tottenham Hotspur ទៅ​លេខ​៤​វិញ​ក្រោយ​យក​ឈ្នះ​ West Ham ២​ទល់​នឹង​០។

ជ័យ​ជម្នះ​របស់​ក្រុម​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​រក​បាន​ទាំង​២​គ្រាប់​ដោយ​ខ្សែ​បម្រើ​ឆ្នើម​ Eden Hazard នៅ​នាទី​២៤​ និង​៩០។​ បន្ថែម​២​គ្រាប់​នេះ​ទៀត​តារា​ឆ្នើម​សញ្ជាតិ​បែលហ្សិក​មាន​១៦​គ្រាប់​ហើយ​ក្នុង​តារាង​ Top Scorer នៅ​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស តាម​ពី​ក្រោយ​​ Sergio Aguero ដែល​លេខមួយ​ចំនួន​៣​គ្រាប់។

Chelsea បើ​សិន​បាត់បង់​ឱកាស​ Top 4 ក៏​ពួកគេ​នៅ​តែ​មាន​សង្ឃឹម​លេង​ Champions League រដូវ​កាល​ក្រោយ​តាម​រយៈ​ការ​ឈ្នះ​​ពាន​ Europa League ដែល​បច្ចុប្បន្ន​ក្រុម​នេះ​កំពុង​ត្រៀម​លក្ខណៈ​ប៉ះ​ Slavia Praha មក​ពី​ប្រទេស​ឆេក​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ៕ ​

ប្រភព៖ Premier League ប្រែសម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី