• 2019-03-22 14:54:03
  • បាល់ទាត់

U-23 កម្ពុជា​ចាញ់​ U-23 អូស្ត្រាលី​ដោយ​លទ្ធផល​ ០-៦

  • 2019-03-22 14:54:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 36

ចន្លោះមិនឃើញ

ម្ចាស់​ផ្ទះ​កម្ពុជា​អាយុ​២៣​ឆ្នាំ​​បាន​​ចាញ់​ក្រុម​ខ្លាំង​ U-23 អូស្ត្រាលី​ដោយ​លទ្ធផល​ ០-៦ ក្នុង​ការ​ប្រកួត​វគ្គ​​ជម្រុះ​ពាន​រង្វាន់​ 2020 AFC U-23 Championship ពូល H ដែល​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ។

ក្រុម​កម្ពុជា

ការ​ប្រកួត​នេះ​ពិត​ជា​លំបាក​ខ្លាំង​សម្រាប់​ក្រុម​យុវជន​កម្ពុជា​​ដែល​ចាញ់​ប្រៀប​ទាំង​បច្ចេកទេស​ កម្លាំង​ និង​កាយ​សម្បទា។ ដោយ​សម្លឹង​មើល​យុវជន​កម្ពុជា​​ចាញ់​ប្រៀប​ខាង​កម្ពស់​ អូស្ត្រាលី​បាន​ព្យាយាម​លេង​បាល់​លើ​ទាំង​ការ​បញ្ជូន​បាល់​ពី​ចម្ងាយ​ និង​បោះ​បាល់​​លើ​ដើម្បី​​​ប្រើ​ក្បាល​តែត។

ក្រុម​អូស្ត្រាលី

តាម​រយៈ​អំណោយ​ផល​​​ខាង​លើ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អូស្ត្រាលី​បាន​បំប៉ោង​សំណាញ់​ទី​របស់​កម្ពុជា​រហូត​ដល់​៤​គ្រាប់​ក្នុង​រយៈ​ពេល​៤៥​នាទី​ដំបូង។ ចំពោះ​ការ​ប្រកួត​វគ្គ​ទី​២ ក្រុម​កម្ពុជា​​ធ្វើ​បាន​ល្អ​ប្រសើរ​ជាង​វគ្គ​ទី​១​ដោយ​បាន​គ្រប់​គ្រង​បាល់ និង​មាន​ឱកាស​ស៊ុត​ម្តង​ម្កាល​ដែរ ប៉ុន្តែ​គ្មាន​សំណាង។ ដោយ​ឡែក​អូស្ត្រាលី​បាន​​ការពារ​ និង​វាយ​សម្រុក​រហូតរក​​បាន​​២​គ្រាប់​​ទៀត។ ចប់​ការ​ប្រកួត​​កម្ពុជា​ចាញ់​អូស្ត្រាលី​ដោយ​លទ្ធផល​ ០-៦៕

សកម្មភាព​ប្រកួត

តារាង​ពិន្ទុ​បណ្តោះ​អាសន្ន​ពូល​ H

  • លេខ​១៖ កូរ៉េ​ខាង​ត្បូង​ មាន​៣​ពិន្ទុ​
  • លេខ​២៖ អូស្ត្រាលី មាន​៣​ពិន្ទុ​
  • លេខ​៣៖ កម្ពុជា​ មាន​សូន្យ​ពិន្ទុ​
  • លេខ​៤៖ ឆាយនិសតៃប៉ិ មាន​សូន្យ​ពិន្ទុ​​​

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់