• 2019-03-21 04:02:24
  • បាល់ទាត់

Dortmund ដាក់​តម្លៃ​យុវជន Sancho ១០០​លាន​ផោន ក្លឹប​ណា​​ចង់​បាន​យក​ចុះ

  • 2019-03-21 04:02:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Borussia Dortmund បាន​ដាក់​តម្លៃ​លើ​កីឡាករ​យុវជន​អង់គ្លេស​​កំពុង​ឡើង​ជើង Jadon Sancho ១០០​លាន​ផោន​ក្នុង​រដូវ​ក្ដៅ​នេះ​ ប្រសិន​ក្លឹប​មួយ​ណា​មាន​សមត្ថភាព​​អាច​ទិញ​បាន។

Manchester United ជា​ក្លឹប​កំពុង​ចាប់​អារម្មណ៍​លើ Sancho ហើយ​​វា​ក៏​ជា​ឱកាស​ល្អ​សម្រាប់ Dortmund ដាក់​តម្លៃ​ខ្លួន​​ខ្ពស់​លើ​កីឡាករ បន្ទាប់​ពី​ពួក​គេ​ប្រឹងប្រែង​អភិវឌ្ឍន៍​​ឡើង​ដល់​កម្រិត​ខ្ពស់​បែប​នេះ។ តាម​គម្រោង​ប្រសិន​បើ Sancho ត្រូវ​បាន​ក្លឹប​ដទៃ​ទិញ​មែន Dortmund នឹង​ព្យាយាម​ទិញ​​យុវជន​អង់គ្លេស​របស់​ក្លឹប Chelsea គឺ Callum Hudson-Odoi មក​ជំនួស​កន្លែង។

ថ្មី​ៗ​នេះ Sancho វ័យ​ប១៨​ឆ្នាំ​ត្រូវ​បាន​ជម្រើស​ជាតិ​អង់គ្លេស​ក្រុម​ធំ​កោះ​ហៅ​ ដើម្បី​ត្រៀម​លេង​ជម្រុះ​ Euro 2020។ Sancho ក៏​ត្រូវ​បាន​រំពឹង​ទុក​ថា​អាច​​បង្ហាញ​ខ្លួន​​ដំបូង ជា​ជម្រើស​ដំបូង​សម្រាប់​អង់គ្លេស​ពេល​លេង​ទល់​នឹង​សាធារណរដ្ឋ​ឆេក នៅ Wembley យប់​ថ្ងៃ​សុក្រ​ស្អែក​នេះ៕ ​

Callum Hudson-Odoi

ប្រភព៖ Mirror ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់