• 2019-03-18 02:26:03
  • បាល់ទាត់

លទ្ធផល​ចាប់​ឆ្នោត​ FA Cup ក្រុម​ Man City ប៉ះ​ Brighton

  • 2019-03-18 02:26:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City ដែល​ជា​ក្រុម​រំពឹង​ថា​នឹង​ក្លាយ​ជា​ជើង​ឯក​ FA Cup នៅ​រដូវ​កាល​នេះ​បាន​ចាប់​ឆ្នោត​ប៉ះ​គីឡូ​ស្រាល​ Brighton នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

Wolverhampton ដែល​ទម្លាក់​ Manchester United ចាប់​ឆ្នោត​ប៉ះ​ Watford ដែល​ជា​ក្រុម​មក​ពី​ Premier League ដូច​គ្នា។​​ Wolves ជើង​ឯក៤​សម័យ​កាល​នឹង​លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ FA Cup លើក​ដំបូង​គិត​ចាប់​ពី​ឆ្នាំ​១៩៩៨​មក​។ ដោយ​ឡែក​ Watford វិញ​មិន​ធ្លាប់​ឈ្នះ​ពាន​ទេ​ តែ​ធ្លាប់​រង​ជើង​ឯក​កាល​ពី​ឆ្នាំ​១៩៨៤។

ការ​ប្រកួត​ទាំង​ពីរ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ទឹកដី​កណ្ដាល​គឺ​កីឡដ្ឋាន​ Wembley នៅ​ថ្ងៃ ទី​៦ និង​៧​ ខែ​មេសា​ខាង​មុខ។​ ចំពោះ​វគ្គ​ផ្ដាច់ព្រ័ត្រ​វិញ​នឹង​ប្រកួត​នៅ​ Wembley ដដែល​ ចំ​ថ្ងៃ​សៅរ៍​ ទី​១៨​ ខែ​ឧសភា​៕ ​

ប្រភព៖ The Sun ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់