• 2019-03-15 04:19:35
  • បាល់ទាត់

Leonardo ៖ ​គោលដៅ​ភ្នំពេញ​ក្រោន គឺ​ឈ្នះ​លីគ​កំពូល​កម្ពុជា ​ពេល​ចប់​រដូវ​កាល​

  • 2019-03-15 04:19:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​លីគ​កំពូល​កម្ពុជា ​រដូវ​កាល​ឆ្នាំ​២០១៩ ​នឹង​បើក​ដំណើរ​ការ​ស្អែក​នេះ​ហើយ ​ខណៈ​ដែល​គូ​ពិសេស​ជាង​គេ​ក្នុង​សប្ដាហ៍​ទី​១​នេះ គឺ​ភ្នំពេញ​ក្រោន ​ប៉ះ​ជាមួយ​បឹង​កេត ​តែ​ម្ដង។

ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​នេះ ​តែងតែ​ល្អ​​មើល​ជា​និច្ច​សម្រាប់​អ្នក​គាំទ្រ​បាល់ទាត់​នៅ​កម្ពុជា ​ហើយ​ថ្ងៃ​ស្អែក​នេះ ​គេ​ក៏​រំពឹង​ថា​នឹង​ក្លាយ​ជា​ជំនួប​ជក់​ចិត្ត​ផង​ដែរ។ ​លោក Leonardo ​គ្រូ​បង្វឹក​ក្រុម​ភ្នំពេញ​ក្រោន បាន​ស្នើ​ដល់​អ្នក​គាំទ្រ​ក្រោន​ទាំង​អស់​ថា ​នៅ​ថ្ងៃ​ស្អែក​នេះ​លោក​ចង់​ឃើញ​អាវ​ក្រហម​ពេញ​កីឡដ្ឋាន RSN ​តែ​ម្ដង។ ​វត្តមាន​និង​សំឡេង​អ្នក​គាំទ្រ គឺ​ជា​កីឡាករ​ទី ១២​សម្រាប់​ជួយ​ក្រុម។

អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​ខាង​លើ​បាន​បន្ដ​ទៀត​ថា ​លោក​ផ្ដាំ​ទៅ​កូន​ក្រុម​ទាំង​អស់ ​ប្រកួត​ប៉ះ​បឹង​កេត ​មិន​មែន​ជា​ប្រកួត​កាត់​សេចក្ដី​នរណា​ជា​ជើង​ឯក​ឡើយ។ ប៉ុន្តែ​ក្រុម​ត្រូវ​លេង​ឱ្យ​ល្អ​បំផុត​សម្រាប់​ប្រកួត​នេះ​ដើម្បី​ជ័យជម្នះ។ គោលដៅ​របស់​ភ្នំពេញ​ក្រោន ​គឺ​ចប់​រដូវ​កាល ​ទទួល​បាន​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា។

៥​ប្រកួត​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ​នេះ​នៅ​លីគ​កំពូល​ គឺ​ភ្នំពេញ​ក្រោន​ឈ្នះ​៣​ដង ​និង​បឹង​កេត​ឈ្នះ​២​ដង។ ការ​ប្រកួត​របស់​ពួកគេ​មិន​ដែល​ថា​ប្រកួត​ណា​មាន​គ្រាប់​បាល់​តិច​នោះ​ទេ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់