• 2019-02-20 13:23:10
  • បាល់ទាត់

អបអរសាទរ! U22កម្ពុជា​ឈ្នះមីយ៉ាន់ម៉ា ២-០ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFF U22​

  • 2019-02-20 13:23:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​ក្រោម​អាយុ​២២​ឆ្នាំ​បាន​ប្រវត្តិ​សាស្ត្រ​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​យុវជន​អាស៊ាន​ AFF U22 Championship 2019 បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​យុវជន​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា​ដោយ​លទ្ធផល ២-០។

ការ​ប្រកួត​នៅ​វគ្គ​ទី​១​ ក្រុម​យុវជន​កម្ពុជា​ធ្វើ​បាន​ល្អ​​ទាំង​ការពារ​ និង​ប្រយុទ្ធ​ដែល​ទទួល​បាន​ឱកាស​ស៊ុត​នៅ​មុខ​ទី​របស់​មីយ៉ាន់ម៉ា​ជា​ញឹក​ញាប់។ ជាក់​ស្តែង​នៅ​នាទី​ទី​១៧ កម្ពុជា​ទទួល​បាន​បាល់​ទាត់​ពិន័យ​១១​ម៉ែត្រ​ ប៉ុន្តែ​​​ អ៊ុក សុវណ្ណ​ស៊ុត​មិន​ចូល​ដោយ​សារ​អ្នក​ចាំ​ទី​សង្គ្រោះ​បាន។

យ៉ាង​ណា កម្ពុជា​នៅ​តែ​បង្កើត​ភាព​សប្បាយ​រីករាយ​ដល់​អ្នក​គាំទ្រ​នៅ​ពេល​យុវជន​ យ៉ើ សាហ្វី បំប៉ោង​សំណាញ់​ទី​មីយ៉ាន់ម៉ា​បាន​សម្រេច​នៅ​នាទី​ទី​២៦​ដើម្បី​នាំ​មុខ​ ១-០។ បន្ទាប់​មក​យុវជន​មីយ៉ាន់ម៉ា​បាន​ព្យាយាម​ដាក់​វាយ​សម្រុក​ ប៉ុន្តែ​ការ​ស៊ុត​មិន​អាច​ជៀស​ផុត​ពី​ការ​សង្គ្រោះ​បាល់​របស់​អ្នក​ចាំ​ទី​របស់​កម្ពុជា​មក​ពី​ក្លឹប​បឹងកេត​បាន​ឡើយ។

នៅ​វគ្គ​ទី​១ កម្ពុជា​បាន​បំប៉ោង​សំណាញ់​របស់​មីយ៉ាន់ម៉ា​១​គ្រាប់​ទៀត​ដែល​ស៊ុត​ចូល​ដោយ ស៊ីន សុផាណាត តាម​រយៈ​បញ្ជូន​បាល់​ដោយ​ខ្សែការពារ យ៉ើ សាហ្វី នៅ​នាទី​ទី​៥០​ដើម្បី​នាំ​មុខ ២-០។ បន្ទាប់​មក មីយ៉ាន់ម៉ា​បាន​ព្យាយាម​បាន​វាយ​សម្រុក​ និង​ដាក់​សម្ពាធ​ខ្លាំង​ ប៉ុន្តែ​មិន​អាច​ទម្លាយ​សំណាញ់​ទី​របស់​កម្ពុជា​បាន​ឡើយ ខណៈ​យុវជន​កម្ពុជា​ថយ​ចុះ​កម្លាំង​ច្រើន។ ជា​ពិសេស​ខ្សែ​ប្រយុទ្ធ សៀង ចន្ធា អត់​បាន​ចូល​លេង​ប្រហែល​ជា​១០​នាទី​ចុង​ក្រោយ​ ​ដោយ​សារ​ដូរ​​កីឡាករ​អស់​៣​នាក់​ហើយ។

នេះ​ជា​ការ​ទទួល​បាន​ជ័យជម្នះ​២​លើក​ជាប់​គ្នា​របស់​យុវជន​កម្ពុជា​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ដែល​មាន​៦​ពិន្ទុ​​ ឈរ​លើ​កំពូល​តារាង​ពូល​ B ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ខ្វែង​ ឬ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ ប្រកួត​​លើក​ទី​១ កម្ពុជា​ឈ្នះ​ម៉ាឡេស៊ី ១-០ និង​លើក​ទី​២ ឈ្នះ​មីយ៉ាន់ម៉ា ២-០ ​គឺ​ស៊ុត​ចូល​គេ​៣​គ្រាប់​ ប៉ុន្តែ​មិន​មាន​របូត​គ្រាប់​បាល់​ឡើយ​ដោយ​អ្នក​ចាំគឹមហ៊ុយ​ជួយ​បាន​យ៉ាង​ល្អ។ នេះ​ជា​កំណត់​ត្រា​ថ្មី​របស់​យុវជន​កម្ពុជា​ដែល​បង្កើត​ប្រវត្តិ​សាស្ត្រ​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ៕

ពិន្ទុ​ពូល​ B

  • កម្ពុជា មាន​៦​ពិន្ទុ
  • ឥណ្ឌូណេស៊ី មាន​២​ពិន្ទុ
  • ម៉ាឡេស៊ី មាន​១​ពិន្ទុ
  • មីយ៉ាន់ម៉ា មាន​១ពិន្ទុ

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់