
- 2018-12-28 02:48:38
- ព័ត៌មាន
Messi ឆ្លើយតបយ៉ាងអេម ពេល Ronaldo បបួលទៅលេងនៅអ៊ីតាលី
- 2018-12-28 02:48:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi ឆ្លើយតបយ៉ាងអេម ពេល Ronaldo បបួលទៅលេងនៅអ៊ីតាលី
ចន្លោះមិនឃើញ
Lionel Messi ទីបំផុតបានបោះពាក្យទៅ Cristiano Ronaldo វិញក្រោយអតីតគូប្រជែងនៅ La Liga ចង់ឃើញរូបគេចាកចេញពី Barcelona ហើយទៅលេងនៅក្លឹបណាក៏បាននៅអ៊ីតាលី។
Ronaldo បានចាកចេញពី Real Madrid មុនចាប់ផ្ដើមរដូវកាលថ្មីនេះដោយចូលរួមជាមួយ Juventus ក្រោយចំណាយពេល៩ឆ្នាំប្រជែងគ្នាជាមួយ Messi។ ទៅដល់អ៊ីតាលីខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់បានបបួល Messi ឲ្យស្វែងរកទ្រនំថ្មីកុំនៅតែក្លឹបមួយក្នុងអាជីពដូច្នោះ ហើយបើសិនជាអាចគឺទៅ Serie A កាន់តែល្អ។
"ខ្ញុំលេងនៅអង់គ្លេស, អេស្ប៉ាញ, អ៊ីតាលី និងព័រទុយហ្គាល់ ស្របពេល Messi លេងនៅតែអេស្ប៉ាញ។ សម្រាប់ខ្ញុំ ជីវិតគឺជាការប្រកួតប្រជែង។ ខ្ញុំសង្ឃឹមថា Messi នឹងមកលេងនៅអ៊ីតាលីដូចជាខ្ញុំនៅថ្ងៃណាមួយ"។ Ronaldo និយាយដូច្នេះ។
យ៉ាងណា Messi បានតបទៅវិញតាមរយៈកាសែត Marca ថា៖ យល់ព្រមទៅអ៊ីតាលីតាមការស្នើរបស់ Ronaldo? ខ្ញុំមិនត្រូវការនោះទេ។ ខ្ញុំកំពុងលេងនៅក្លឹបខ្លាំងបំផុតក្នុងលោក។ ការប្រកួតប្រជែងរបស់ខ្ញុំគឺប្រែប្រួលជារៀងរាល់ឆ្នាំ ដូច្នេះខ្ញុំមិនត្រូវការប្ដូរក្រុម ឬលីគឡើយ។ Barca គឺជាផ្ទះរបស់ខ្ញុំ"៕