• 2018-09-29 22:41:52
  • ប្រវត្តិ​​

មកមើលគ្រាប់បាល់ឈ្នះពាន Puskas តាំងពីឆ្នាំ២០០៩ ដល់១៨ ធានាញាក់សាច់

  • 2018-09-29 22:41:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

FIFA Puskás Award គឺជាពានរង្វាន់ផ្ដល់ឲ្យគ្រាប់បាល់ដ៏អស្ចារ្យបំផុតប្រចាំឆ្នាំបង្កើតឡើងដោយសហព័ន្ធបាល់ទាត់ពិភពលោកហៅកាត់ FIFA។

លោក Ferenc Puskás

ពាននេះបោះឆ្នោតដាក់ពិន្ទុតាមរយ:ប្រព័ន្ធអ៊ីនធឺណែតដោយអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក។ Puskás បង្កើតឡើងនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០០៩ មកទល់នឹងពេលនេះទើបមានអាយុ៩ឆ្នាំប៉ុណ្ណោះ។ មានកីឡាករ១០រូបផ្សេងគ្នាធ្លាប់ឈ្នះពាននេះក្នុងនោះជនជាតិអឺរ៉ុបចំនួន៥នាក់ អាស៊ី១នាក់ អាហ្វ្រិក១នាក់ អាមេរិកខាងត្បូង៣នាក់។

Lionel Messi គឺជាកីឡាករដែលមានឈ្មោះប្រជែងពានច្រើនជាងគេរហូតដល់៦ដងប៉ុន្តែមិនដែលឈ្នះពាននេះម្ដងណាឡើយ ស្របពេល Neymar ឈរលេខ២មានឈ្មោះ៥ដង ហើយ Zlatan Ibrahimović មានឈ្មោះ៣ដង។

ឈ្មោះពាន Puskás នេះគឺយកទៅតាមលោក Ferenc Puskás ជាខ្សែប្រយុទ្ធ Real Madrid ពីឆ្នាំ៥០ ដល់៦០។ លោកគឺជាកីឡាករបាល់ទាត់ជនជាតិហុងគ្រីដ៏ជោគជ័យបំផុតស៊ុតបញ្ចូលទី៨៤គ្រាប់ក្នុង៨៤ប្រកួត និងរកគ្រាប់បាន ៥១២គ្រាប់ក្នុងអាជីព។ ខាងក្រោមគឺជាវីដេអូជយលាភី FIFA Puskás Award ទាំងអស់ចាប់តាំងពីឆ្នាំ២០០៩មក៕

អត្ថបទ៖ វីរ័ត្ន

មតិយោបល់