• 2024-05-06 12:23:10
  • បាល់ទាត់

អាជ្ញាកណ្ដាល​​លីគ​កំពូល​អង់គ្លេស​នឹងពាក់​កាមេរ៉ា​ក្នុង​ប្រកួត​រវាង Man Utd និង Crystal Palace

  • 2024-05-06 12:23:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាកណ្ដាល​​លីគ​កំពូល​អង់គ្លេស​នឹងពាក់​កាមេរ៉ា​ក្នុង​ប្រកួត​រវាង Manchester United និង Crystal Palace។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BBC

នេះ​ជា​លើក​ដំបូង​ហើយ ដែល​អាជ្ញាកណ្ដាល​ប្រើប្រាស់​វិធីសាស្ត្រ​នេះ ដើម្បី​កាត់​សេចក្ដី​ក្នុង​ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ​លីគ​កំពូល​អង់គ្លេស Premier League។

កាមេរ៉ា​នេះ​នឹង​ថត​ទុក​នូវ​វីដេអូ​ការ​ប្រកួត​ ដែល​ឆ្លុះ​បញ្ចាំង​ពី​គំហើញ​នៃ​ការ​ប្រកួត​ពី​សំណាក់​ភ្នែក​អាជ្ញាកណ្ដាល​ដោយ​ផ្ទាល់។ វីដេអូ​ចេញ​ពី​កាមេរ៉ា​នេះ​នឹង​មិន​ចាក់​ផ្សាយ​ផ្ទាល់​នោះ​ទេ ក៏​ប៉ុន្តែ​វីដេអូ​នេះ​នឹង​ទុក​សម្រាប់​ធ្វើ​ការ​វិភាគ និង​ការ​សំយោគ​គំនិត​នានា ដើម្បី​អភិវឌ្ឍ​បច្ចេកទេស​ជំនួយ​ផ្សេងៗ​ក្នុង​ការ​កាត់​ក្ដី​នៃ​ការ​ប្រកួត​។

ការ​ប្រើប្រាស់​វិធីសាស្ត្រ​បែប​នេះ​គឺ​ធ្វើ​តែ​ម្ដង​នៅ​ក្នុង​ការ​ប្រកួត​ររវាង​ក្លឹបបិសាចក្រហម និង​ក្លឹប Crystal Palace នោះ​ទេ ដោយ​វា​មាន​លក្ខណៈ​ជា​ការ​ធ្វើ​តេស្ត​ក្នុង​ការ​ប្រើប្រាស់​មធ្យោបាយ​នេះ​ក្នុង​ការ​ប្រកួត​លីគ​អង់គ្លេស។

កន្លង​មក នៅ​លីគ​អាល្លឺម៉ង់​​ វិធីសាស្ត្រ​នេះ​ក៏​ធ្លាប់​ប្រើប្រាស់​ម្ដង​ផង​ដែរ។ ជាមួយ​គ្នា​នេះ​ដែរ នៅ​ក្នុង​ប្រកួត​បាល់ទាត់​ថ្នាក់​មូលដ្ឋាន​នៅ​អង់គ្លេស​ វិធីសាស្ត្រ​ដាក់​កាមេរ៉ា​នៅ​អាជ្ញាកណ្ដាល​ត្រូវ​បាន​ដាក់​សាកល្បង​នៅ​ឆ្នាំ​មុន ដែល​ជា​ការ​ធ្វើ​តេស្ត​ក្នុង​ការ​ទប់ស្កាត់ និង​កាត់​បន្ថយ​កុំ​ឱ្យ​មាន​ជម្លោះ​នានា​ក្នុង​ការ​ប្រកួត៕

ប្រភព៖ BBC អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី