• 2018-08-26 07:22:29
  • បាល់ទាត់

Ronaldo បង្ហើប​ថា មេរៀន​របស់ Sir Alex Ferguson ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​កំពូល​កីឡាករ

  • 2018-08-26 07:22:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​និយាយ​ពី​ឥទ្ធិពល​ដ៏​សំខាន់​បំផុត​របស់​អតីត​គ្រូ​បង្វឹក​របស់​ក្លិប Man Utd លោក Sir Alex Ferguson មក​លើ​អាជីព​របស់​ខ្លួន ដោយ​បាន​និយាយ​ថា​ប៉ុន្មាន​ឆ្នាំ​នៅ Old Trafford ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​កំពូលកីឡាករ​បាល់ទាត់​ និង ក្រោយ​មក​បាន​ឈ្នះ​ពាន Ballon d'Or ៥​សម័យ​កាល និង មាន​គ្រប់​យ៉ាង​ដូច​សព្វ​ថ្ងៃ ព្រោះ Alex Ferguson។

​កីឡាករវ័យ ៣៣ ឆ្នាំ​រូប​នេះ​បាន​ចំណាយ​ពេល ៦ ឆ្នាំ​ជាមួយ​បិសាច​ក្រហម​ក្រោម​ការដឹកនាំ​របស់​គ្រូ​បង្វឹក​សញ្ជាតិ​ស្កុតឡែន ​ល្បីល្បាញ​ខ្លាំង​នៅ​ក្របខ័ណ្ឌ Premier League មុន​ពេល​ក្លាយ​ជា​កីឡាករ​ដ៏​អស្ចារ្យ​នៅ Real Madrid ក្នុង​ឆ្នាំ ២០០៩។

និយាយ​នៅ​ក្នុង​បទសម្ភាសន៍​លើ​វេបសាយ កីឡា DAZN និង បាន​ដកស្រង់​ដោយ ESPN កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​និយាយ​ថា​ បើ​គ្មាន​ការ​ណែនាំ​ពី Alex Ferguson ទេ​ ខ្លួន​មិន​ជោគជ័យ​ក្នុង​អាជីព​ឡើយ។

Ronaldo បាន​និយាយ​ថា "ពិតណាស់​នៅ​ដើម​ដំបូង​នៃ​អាជីព​របស់​ខ្ញុំ​ គាត់​មាន​សារៈសំខាន់​ណាស់​ព្រោះ​ខ្ញុំ​បាន​ផ្លាស់​ពី Sporting [Lisbon] ទៅ Manchester ហើយ​ខ្ញុំ​មាន​គំនិត​បែប​ព័រទុយហ្កាល់ ដែល​មនុស្ស​ជា​ទូទៅ​ជឿ​ថា ការ​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ​មិន​សូវ​ល្អ​នោះ​ទេ" ។

"ដូច្នេះ​គាត់​បាន​បង្រៀន​ខ្ញុំ​ពី​របៀប​គិត។ អ្នក​ដឹង​ទេ​នៅ​ក្នុង​ក្របខ័ណ្ឌ Premier League ការ​ប្រកួតប្រជែង​គ្នា​មាន​ភាព​ស្វិតស្វាញ​ខ្លាំង​ណាស់"។

"ដូច​ដែល​ខ្ញុំ​បាន​និយាយ​ជា​ច្រើន​លើក​ច្រើន​ដង គាត់​បាន​បង្រៀន​ខ្ញុំ​គ្រប់​យ៉ាង។ គាត់​ដូច​ជា​ឪពុក​របស់​ខ្ញុំ។ គាត់​បាន​ជួយ​ខ្ញុំ​ជា​ច្រើន​នៅ​ក្លឹប Manchester United" ។

នៅ​ពេល​ដែល​ Ronaldo បាន​ទៅ​ដល់​ទឹកដី Old Trafford កីឡាករ​ដែល​បាន​លើក​ពាន​ Champions League ៥ ដង​រូប​នេះ​ បាន​ក្លាយ​ជា​កីឡាករ​វ័យក្មេង​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​ក្នុង​ពិភពលោក។

Ronaldo បាន​ជួយ​ក្លឹប​ឈ្នះ​ពាន​រង្វាន់ Premier League ចំនួន៣​ដង និង ស្គាល់​រសជាតិ​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប​លើក​ដំបូង​នៅ​បិសាច​ក្រហម មុន​ពេល​ចាក​ចេញ​ទៅ Real Madrid ក្នុង​តម្លៃ​ ៨០ លាន​ផោន (ប្រហែល​១០២ លាន​ដុល្លារ) ធ្វើ​ឲ្យ​អ្នក​គាំទ្រ Man Utd ជា​ច្រើន​​អាឡោះអាល័យ។

បុរស​កូន​៤ បាន​បន្ត​ភាព​ជោគជ័យ​ដោយ​ឈ្នះ​ពាន​ក្នុង​ស្រុក និង ទ្វីប​អឺរ៉ុប​ជា​ច្រើន​នៅ Los Blancos មុន​ចាក​ចេញ​ទៅ​កាន់​ក្លឹប Juventus ក្នុង​តម្លៃ​ប្រមាណ ១១៨ លាន​ដុល្លារ ដើម្បី​បន្ត​ស្វែងរក​ឧត្តម​ភាព​របស់​ខ្លួន​បន្ត​ទៀត​​នា​ទឹក​ដី​ថ្មី​នៅ​អ៊ីតាលី៕

ប្រភព៖ 90min ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់