• 2018-07-04 00:31:20
  • ព័ត៌មាន

អ្នក​ចាំ​ទី​វ័យ​ក្មេង​អង់គ្លេស​ទម្លាយ​អាថ៌កំបាំង​អាច​យក​ឈ្នះ​កូឡុំប៊ី​

  • 2018-07-04 00:31:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស​បាន​យក​ឈ្នះ​កូឡុំប៊ី​បាន​សម្រេច​ និង​​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ World Cup លើក​ដំបូង​ក្នុង​រយៈ​ពេល​១២​ឆ្នាំ​ចុង​ក្រោយ។

Pickford

គូ​ជក់​ចិត្ត​ទាំង​ពីរ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​គ្នា​១​ទល់​នឹង​១​ត្រឹម​៩០​នាទី​ បន្ទាប់​ពី Harry Kane ស៊ុត​ឲ្យ​ក្រុម​នាំ​មុខ​នាទី​៥៧ តែ​ត្រូវ​ Yerry Mina តែត​តាម​ស្មើ​បាន​វិញ​នៅ​នាទី​៩០+២​។​ យ៉ាង​ណា​នៅ​វគ្គ​ទាត់​ប៉េណាល់​ទី​កាត់​សេចក្ដី​ក្រុម​រហស្សនាម​ថា​តោ​កំណាច​បាន​យក​ឈ្នះ​ ៤​ទល់​នឹង​៣​។

វីរបុរស​ក្នុង​ការ​ប្រកួត​នេះ​ គឺ​ Pickford អ្នក​ចាំ​ទី​វ័យ​ក្មេង​អង់គ្លេស​ដែល​សង្គ្រោះ​បាល់​ប៉េណាល់​ទី​ជើង​ទី​៥​របស់​កូឡុំប៊ី​បាន​សម្រេច។​ កីឡាករ​វ័យ​២៤​ឆ្នាំ​បាន​ប្រាប់​អាថ៌កំបាំង​ដែល​ចាប់​បាល់​របស់​ Bacca ថា​ខ្លួន​បាន​ស្រាវជ្រាវ​ទាំងអស់​ពី​ការ​ស៊ុត​ប៉េណាល់ទី​របស់​ក្រុម​កូឡុំប៊ី​ទាំង​មូល។

“ខ្ញុំ​​មើល​វីដេអូ​ និង​ស្រាវជ្រាវ​ការ​ស៊ុត​ទាំង​អស់​របស់​ពួកគេ​។ Falcao គឺ​ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​ស៊ុត​ខុស​​ទម្លាប់​ដែល​ធ្លាប់​ស៊ុត​កាល​ពី​មុន​ៗ"។ កីឡាករ​មក​ពី​ Everton​ បន្ត​ថា​ពេល​ Carlos Bacca ទាត់​បាល់​ទី​៥​ ខ្លួន​ដឹង​ហើយ​ស្រេច​ថា​គេ​នឹង​សំដៅ​ទៅ​រក​ខាង​ឆ្វេង​តាម​ទម្លាប់​ ហើយ​ជា​លទ្ធផល​ Pickford សង្គ្រោះ​បាន​មែន។​

Pickford ទើប​តែ​លេច​ធ្លោ​នៅ​លីគ​ Premier League នៅ​រដូវ​កាល​មុន​​ប៉ុណ្ណោះ​ពេល​លេង​ជាមួយ​ Everton ហើយ​នៅ​ជម្រើស​ជាតិ​ឈុត​ធំ​វិញ​គេ​ទើប​លេង​បាន​ត្រឹម​៧​ប្រកួត​ប៉ុន្តែ​ត្រូវ​លោក​ Gareth Southgate ផ្ដល់​សេចក្ដី​ទុក​ចិត្ត​កោះ​ហៅ​ឲ្យ​លេង​នៅ​ World Cup៕

ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់