• 2016-06-21 16:14:25
  • បាល់ទះ

​​​ក្រសួង​មហា​ផ្ទៃ ​​តាំង​ចិត្ត​​​លើក​ពាន​បាល់ទះ​ Leo Cup ​រាល់​ឆ្នាំ

  • 2016-06-21 16:14:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​លោក ប៉ោ សារ៉ាក់ ប្រតិភូ​ដឹក​នាំ​ក្រុម​បាល់ទះ​​ក្រសួង​មហា​ផ្ទៃ​បាន​តាំង​ចិត្ត​យ៉ាង​មុតមាំ​ថា ក្រុម​របស់​លោក នឹង​​​បន្ត​ប្រឹង​ប្រែង​ហ្វឹកហាត់​​ ដើម្បី​គ្រង​ជើង​ឯក​​ពាន​រង្វាន់​បាល់ទះ​ Leo Cup ​​ឲ្យ​បាន​រាល់​ឆ្នាំ​ បន្ទាប់​ពី​ឈ្នះ​ជើង​ឯក Division A ឆ្នាំ​២០១៦​ កាល​ពី​​ពេល​ថ្មី​ៗ​នេះ។

 

 

​លោក​ ប៉ោ សារ៉ាក់ បាន​ឲ្យ​ដឹង​ថា ​លោក​ពិត​ជា​គាំទ្រ​​​ពេញ​ទំហឹង​ក្រុម​ហ៊ុន​ Leo ​ដែល​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​កីឡា​បាល់ទះ​ថ្នាក់​ជាតិ​ដ៏​ធំ​​​នេះ​ឡើង។ ​ក្រុម​របស់​លោក នឹង​ប្រឹង​ប្រែង​ហ្វឹកហាត់​ ដើម្បី​លើក​ពាន​​​ឲ្យ​បាន​រាល់​ឆ្នាំ​តែ​ម្ដង​ ប្រសិន​បើ​ក្រុម​​ហ៊ុន​នៅ​តែ​បន្ត​បង្កើត​​ព្រឹត្តិការណ៍​នេះ​​រហូត​តទៅ។

 

ប្រតិភូ​រូប​នេះ​បន្ត​ថា ​​​គ្រប់​ប្រភេទ​កីឡា​ នឹង​មាន​ការ​រីក​ចំរើន ប្រសិន​បើ​បណ្ដា​ក្រុម​ហ៊ុន​​​ក្នុង​ប្រទេស​កម្ពុជា​ មាន​គំនិត​​បង្កើត​​ឲ្យ​មាន​ការ​ប្រកួត​កីឡា​ថ្នាក់​ជាតិ​។ ​​ការ​រៀប​ចំ​ឲ្យ​​មាន​ ព្រឹត្តិការណ៍​កីឡា​បែប​នេះ អាច​នាំ​ជា​ប្រយោជន៍​ជូន​សង្គម​ ​​ក្នុង​ការ​គៀង​គរ​យុវជន​​ជៀស​ផុត​ពី​អំពើ​អបាយមុខ​ផ្សេង​ៗ។

 

​​ក្រុម​កីឡា​បាល់​ទះ​ក្រសួង​មហា​ផ្ទៃ​បាន​គ្រង​ជើង​​ឯក​ Leo Cup Division A ​ចំនួន ៣​លើក​រួច​មក​ហើយ គឺ​នៅ​ឆ្នាំ​២០១២ ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៦ កាល​ពី​ពេល​ថ្មីៗ​នេះ៕

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​ ​​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី