- 2014-09-15 15:40:33
- បាល់ទាត់
មួយជើង Di Maria យប់មិញស្អាតមែន(វីដេអូ)
- 2014-09-15 15:40:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយជើង Di Maria យប់មិញស្អាតមែន(វីដេអូ)
ចន្លោះមិនឃើញ
ការប្រកួតយប់មិញរបស់ Manchester United និង Queens Park Rangers បញ្ចប់ទៅដោយលទ្ធផល៤-០ដែលលទ្ធផលនេះជាជ័យជម្នះដំបូងក្រោមការដឹកនាំរបស់លោក Louis van Gaal ក្នុង៤ប្រកួតមកនេះក្នុងក្របខ័ណ្ឌ Barclays Premier League។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺអ្នកដែលរកគ្រាប់បាល់បានមុនគេគឺកីឡាករចំណូលថ្មី Angel di Maria ដោយទាត់បាល់ពិន័យ(Free Kick) ពីចម្ងាយយ៉ាងស្អាតបើកការនាំមុខមុនឱ្យ Man Utd ហើយគ្រាប់ទី២គឺកីឡាករ Ander Herrera នៅនាទីទី៣៦និងគ្រាប់ទី៣រកបានដោយខ្សែប្រយុទ្ធ Wayne Rooney នៅនាទីទី៤៤។ ចំណែកមួយគ្រាប់ទៀតនៅដើមតង់ទី២នោះគឺរកបានដោយកីឡាករ Mata ដោយមានការបញ្ជូនបាល់ពីខ្សែបម្រើស្លាប Di Maria នៅនាទីទី៥៨។
ប្រែសម្រួល៖ សុខ មុន្នីរម្យ