- 2024-08-30 07:22:00
- បាល់ទះ
ច្រើនណាស់! ជើងឯក SEA V League Challenge បានប្រាក់រង្វាន់ ២៥,០០០ ដុល្លារ
- 2024-08-30 07:22:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្រើនណាស់! ជើងឯក SEA V League Challenge បានប្រាក់រង្វាន់ ២៥,០០០ ដុល្លារ
ចន្លោះមិនឃើញ
ការប្រកួតបាល់ទះដណ្ដើមប្រាក់រង្វាន់សម្ដេចមហាបវរធីបតី SEA V League Challenge នឹងចាប់ផ្ដើមនៅម៉ោង៤រសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ ដែលមាន៤ប្រទេសចូលរួម ឡាវ ម៉ាឡេស៊ី សិង្ហបុរី និងម្ចាស់ផ្ទះកម្ពុជា។
ការប្រកួតមានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញាឆ្នាំ២០២៤។ កាលវិភាគប្រកួត និងប្រទេសចូលរួម ប្រិយមិត្តបានដឹងរួចរាល់ហើយ ចុះប្រាក់រង្វាន់តើក្រុមជើងឯកនឹងទទួលបានប៉ុន្មាន?
បើតាមការឱ្យដឹងពីលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាននិងអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា សម្រាប់ប្រាក់រង្វាន់ក្រុមជើងឯកនឹងទទួលបាន ១០០លានរៀលស្មើនឹង ២៥ ០០០ដុល្លារសហរដ្ឋអាមេរិក។
ដោយឡែកក្រុមជើងឯករងបានទឹកប្រាក់ ៣០លានរៀល លេខ៣បានទឹកប្រាក់ ២០លានរៀល និងក្រុមលេខ៤បាន ទឹកប្រាក់១០លានលៀល។
គួរបញ្ជាក់នេះនេះគឹជាការប្រកួតជម្រុះពានរង្វាន់បាល់ទះដណ្ដើមប្រាក់លានសម្ដេចមហាបវរធីបតី SEA V League Challenge ដើម្បីស្វែងរកក្រុមជើងឯក ឡើងទៅប្រកួតជំនួសក្រុមវៀតណាម ដែលបានលេខ៤នៅពានរង្វាន់ SEA V League ឆ្នាំ២០២៤។ ចំណែកក្រុមលេខ២ លេខ៣ និងលេខ៤ មិនមានសិទ្ធិទៅលេងឡើយ។
ពានរង្វាន់ SEA V League ឆ្នាំ២០២៤ទាំងពីរជើងបានរកឃើញហើយគឺប្រទេសថៃ ជើងឯករងបានលើប្រទេសឥណ្ឌូណេស៊ី លេខ៣បានលើប្រទេសហ្វីលីពីន និងលេខ៤បានលើប្រទេសវៀតណាម។ តាមច្បាប់នៃពានមួយនេះក្រុមចុងក្រោយគេត្រូវកាត់ចេញពីកម្មវិធី ដូច្នេះវៀតណាមត្រូវបានកាត់ចេញ ដោយត្រូវជំនួសមកវិញនូវក្រុមលេខ១មកពីពានរង្វាន់ SEA V League Challenge៕