• 2024-08-27 08:30:00
  • បាល់ទះ

៤ប្រទេសចូលរួមបាល់ទះ SEA V League Challenge នៅកម្ពុជាឆាប់ៗនេះ

  • 2024-08-27 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះជាដំណឹងដ៏ល្អមួយសម្រាប់ប្រិយមិត្តដែលស្នេហាវិស័យកីឡាបាល់ទះនៅកម្ពុជា ព្រោះថាសល់តែ ៣ថ្ងៃទៀតប៉ុណ្ណោះការប្រកួតបាល់ទះសម្ដេចមហាបវរធីបតី SEA V League Challenge ឆ្នាំ២០២៤ នឹងចាប់ផ្ដើមដោយមានក្រុមជម្រើសជាតិខ្លាំងៗចំនួន៤ប្រទេសចូលរួមដូចជាក្រុមជម្រើសជាតិឡាវ ម៉ាឡេស៊ី សិង្ហបុរី និងកម្ពុជា។

ការប្រកួតពាន​រង្វាន់​អ​ន្តរជាតិមួយ​នេះ​នឹងចាប់ផ្ដើមនៅ​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ នៅ​សាល​បាល់ទះ​នៃ​វិមាន​ពហុកីឡដ្ឋាន​ជាតិ​។ ក្រុមខ្លាំងៗទាំង៤នឹងធ្វើការប្រកួតគ្នា ដើម្បី​ស្វែង​រក​ជើង​ខ្លាំង​មួយ​ក្រុម​ទៅលេងនៅ SEA V League ឆ្នាំ២០២៥ ជាមួយ​បួន​ប្រទេស​ដូចជា ថៃ ឥណ្ឌូនេស៊ី វៀតណាម និង​ ហ្វីលីពីន ខណៈ​ជើងឯក SEA V League ក្នុង​ឆ្នាំ​២០២៤​ ទាំង២ជើងនៅ​ហ្វីលីពីននិង​ឥណ្ឌូនេស៊ី បាន​ទៅ​លើ​ប្រទេស​ថៃ ជើងឯករងបាន​លើ​ឥណ្ឌូនេស៊ី លេខ​៣និង​លេខ​៤​បាន​លើ​ហ្វីលីពីននិង​វៀតណាម។

គួរបញ្ជាក់​ថាការ​ប្រកួតទះពាន​រង្វាន់​សម្ដេចមហាបវរធីបតី SEA V League Challenge សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​ដាក់​លក់​សំបុត្រដោយបែងចែក​តម្លៃ​ពីរ​ប្រភេទមាន​តំបន់​ A (Zone A) តម្លៃ​ ១០ ០០០រៀល មាន​ ៥០០​កៅអី និង​ប្រភេទ​ B (Zone B) តម្លៃ ៥ ០០០រៀល មាន​ ៣ ០០០កៅអី។

បើ​តាម​ការ​បញ្ជាក់​ពី​ផេក​របស់​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ចំណូល​ដែល​បាន​ពី​ការ​លក់​សំបុត្រ​នឹង​ឧបត្ថម្ភទៅមណ្ឌលកុមារកំព្រា។ ដូច្នេះកុំភ្លេច​ណាចូល​រួម​ទស្សនា​ឱ្យ​បាន​ច្រើន​កុះករ!

អត្ថបទ៖ Um Sopheak

មតិយោបល់