• 2024-08-22 12:26:08
  • បាល់ទាត់

Ronaldo ទទួល​បាន​ជិត​ ២០លាន​ Subscriber ក្រោយ​​បង្កើត​គណនី​ផ្លូវ​ការ​ Youtube មិន​ដល់​១ថ្ងៃ​ផង​ ​

  • 2024-08-22 12:26:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Cristiano Ronaldo បាន​ធ្វើ​ការ​បង្កើត​ Youtube ជា​ផ្លូវការ​របស់​ខ្លួន​ ដោយ​បាន​បង្ហោះ​នានា​ទាក់ទង​ទង​នឹង​ខ្លួន​កាល​ពី​ម្សិលមិញ​នេះ​។

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ​ថា​ កីឡាករ​នេះ​ទទួល​បាន​ ១៨.៥លាន​ Subscriber ក្រោយ​ទើប​ចាប់​ផ្ដើម​បង្ហោះ​វីដេអូ​របស់​ខ្លួន​កាល​ពី​ ២២ម៉ោង​មុន​។

កីឡាករ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ ទទួល​បាន​ ១លាន​ Subscriber ក្នុង​រយៈពេល​ ៩០នាទី​ សម្រាប់​គណនី​ Youtube ផ្លូវការ​របស់​គេ​រូប​នេះ​។

នៅ​ក្នុង​ខណៈ​នេះ​ Ronaldo ក៏​បាន​បង្ហោះ​វីដេអូ​ថា​ គេ​ទទួល​បាន​ ប៊ូតុង​ពណ៌​មាស​ផង​ដែរ​ ដោយ​គេ​បាន​លើក​ឡើង​ថា​ ប៊ូតុងមាស​នេះ​គឺ​សម្រាប់​កូនៗ​របស់​គេ​៕

ប្រភព៖ ESPN FC | Sports Keeda អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី