• 2024-08-18 10:26:30
  • បាល់ទះ

តំណាង​សហព័ន្ធ​បាល់ទះ៖​ អរគុណ​វិស័យ​ឯកជន​ប្រកៀក​ស្មាជា​មួយ​សហព័ន្ធ​អភិវឌ្ឍន៍​ធនធាន​ជា​បន្តបន្ទាប់​

  • 2024-08-18 10:26:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាង​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ ថ្លែង​អំណរគុណ​ដល់​វិស័យ​ឯកជន​ដែល​ប្រកៀក​ស្មា​ជា​មួយ​សហព័ន្ធ​នា​ពេល​កន្លង​មក​ឧបត្ថម្ភ​បង្កើត​ជា​ការ​ប្រកួត​នានា​រួម​គ្នា​អភិវឌ្ឍន៍​ធនធាន​ឲ្យ​មាន​កាន់​តែ​ច្រើន​នៅ​កម្ពុជា។​

ទិដ្ឋភាពម្សិលមិញ

លោក​បណ្ឌិត​ អាំង​ សិរីពិសិដ្ឋ​ បាន​លើក​ឡើង​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​(MOU)​ ម្សិលមិញ​នេះ​ថា​ ក្រុមហ៊ុន​ខ្មែរ​ប៊ែវើរីជីស​ មិន​ដែល​ឆ្លើយ​ថា​ទេ​នោះ​ទេ​នៅ​ពេល​ការ​ស្នើសុំ​រៀបចំ​ការ​ប្រកួត​ពាន​រង្វាន់​ផ្សេងៗ​កន្លង​ទៅ។​ ក្រុមហ៊ុន​តែងតែ​នៅ​ប្រកៀក​ស្មា​ជា​មួយ​សហព័ន្ធ​បាល់ទះ​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ច្រើន​នា​ពេល​កន្លង​មក​ដែល​សកម្មភាព​ទាំង​នេះ​ហើយ​ជា​ការ​រួម​ចំណែក​លើក​ស្ទួយ​វិស័យ​កីឡា​នៅ​កម្ពុជា​ បណ្ដុះ​ធនធាន​កីឡាករ​ថ្នាល​ក្មេងៗ​ជំនាន់​ក្រោយ​ដើម្បី​បន្តវេន​ និង​បង្កើតកិត្យានុភាព​លើ​ឆាក​អន្តរជាតិ​ជូន​ជាតិ​មាតុភូមិ។​

លោក​បណ្ឌិត​ អាំង​ សិរីពិសិដ្ឋ​

អគ្គលេខាធិការ​ខាង​លើ​ក៏​ប្ដេជ្ញា​នឹង​ខំប្រឹង​ប្រែង​រៀបចំ​ការ​ប្រកួត​ឲ្យ​បាន​ល្អ​ និង​ធ្វើ​ឲ្យ​វិស័យ​កីឡា​បាល់ទះ​រឹតតែ​រីកចម្រើន​ និង​បំពេញ​បំណង​មហាជន​អ្នក​គាំទ្រ​បាន​ទស្សនា​ការ​ប្រកួត​ដែល​ល្អ​មើល​ និង​កក្រើក​ជា​បន្តបន្ទាប់​តទៅ​ទៀត។​

ទិដ្ឋភាពម្សិលមិញ

បញ្ជាក់​ដែរ​ថា​ ម្សិលមិញ​នេះ​សហព័ន្ធ​បាល់ទះ​កម្ពុជា​ជា​មួយ​ក្រុមហ៊ុន​ខ្មែរ​ប៊ែវើរីជីស​ ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​(MOU)​ លើ​ការ​ប្រកួត​ធំៗ​ចំនួន​ ៤​ ក្នុង​ឆ្នាំ​២០២៤​ នេះ​រួម​មាន​ ទី១ ការ​ប្រកួត​ដណ្ដើម​ប្រាក់​រង្វាន់​សម្ដេចបវរធិបតី​ 2024 ទី២​ SEA V LEAGUE ទី៣​ ការប្រកួតដណ្ដើម​ពាន​រង្វាន់​សម្ដេចក្រឡាហោម ស ខេង​ 2024​ និង​ទី៤ ការ​ប្រកួត​ពានរង្វាន់​ WURKZ SPECIAL VOLLEYBALL CHALLENGE 4X4៕​

ទិដ្ឋភាពម្សិលមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់