- 2024-08-03 04:40:00
- បាល់ទះ
បាល់ទះភ្នាល់លុយ១លានរៀល ម្ចាស់តារាងបានថ្លៃតុងប៉ុន្មាន?
- 2024-08-03 04:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាល់ទះភ្នាល់លុយ១លានរៀល ម្ចាស់តារាងបានថ្លៃតុងប៉ុន្មាន?
ចន្លោះមិនឃើញ
បាល់ទះក្រៅផ្លូវការជាកីឡាមួយប្រភេទដែលទទួលបានការពេញនិយមនិងចូលចិត្តពីអ្នកលេងនៅតាមភូមិឃុំនិងសហគមន៍នានាក្នុងប្រទេសកម្ពុជា។ ការណ៍លេងនេះទៀតសោត ក្រុមខ្លះក៏លេងដើម្បីបែកញើសបាយបានសម្រាន្តលក់ ហើយក្រុមខ្លះក៏លេងលក្ខណៈភ្នាល់ទ្រង់ទ្រាយធំ។ ពាក់ព័ន្ធនឹងការផ្ទាល់កាហ្វេគុយទាវលក្ខណៈទ្រង់ទ្រាយធំនេះមានប្រិយមិត្តជាច្រើនឆ្ងល់ តើម្ចាស់តារាងទទួលបានភាគលាភតុងប៉ុន្មានភាគរយក្នុងមួយសិត។
ជាទូទៅបើលេងបែកញើសចេញទឹកតុងធម្មតាមួយសិត ម្ចាស់តារាងបាល់ទះគិតក្នុងតម្លៃ ៦ ០០០រៀល ៨ ០០០រៀល ១០ ០០០រៀល ឬ១ ៥០០០រៀលទៅតាមតារាងបាល់ទះផ្សេងៗគ្នា ព្រោះម្ចាស់តារាងខ្លះជួលដីថ្លៃចំណាយច្រើន ដូច្នេះថ្លៃតុងនៃតារាងនីមួយៗមិនដូចគ្នាទេ។
ប៉ុន្តែបើលេងគីឡូធំៗភ្នាល់កាហ្វេគុយទាវទ្រង់ទ្រាយធំ ជាទូទៅម្ចាស់តារាងបាល់ទះទទួលបានភាគលាភ ១០ភាគរយនៃទឹកប្រាក់ភ្នាល់១លានរៀល។ ដូច្នេះក្នុង១លានរៀល ម្ចាស់តារាងបាល់ទះមួយទទួលបានថ្លៃតុង ១០ម៉ឺនរៀល។
គួរបញ្ជាក់ថា សម្រាប់ថ្លៃតុង១០ភាគរយនៃតម្លៃភ្នាល់១លានរៀលនេះគឺគេគិតជាទូទៅហើយ ដូច្នេះបើចំនួនភ្នាល់កាន់តែច្រើនថ្លៃតុងបាល់ទះក៏កើនទៅតាមហ្នឹងដែរ៕