- 2024-07-17 01:05:00
- បាល់ទះ
តាំងពីចេះលេងមក គ្មានអ្នកណាបាំងជាប់ ស៊ុយ ខន ច្រើនគ្រាប់ដូច សុខ រ៉ាដូ ឡើយ
- 2024-07-17 01:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាំងពីចេះលេងមក គ្មានអ្នកណាបាំងជាប់ ស៊ុយ ខន ច្រើនគ្រាប់ដូច សុខ រ៉ាដូ ឡើយ
ចន្លោះមិនឃើញ
ស្មាត់ឆ្វេងកំពុងឡើងកូដ ស៊ុយ ខន បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល នៅពេលដែលរូបគេម៉ាត់ជាប់បាំងរបស់ឥន្ទ្រីស្លាបដែក សុខ រ៉ាដូ ច្រើនរហូតដល់ទៅ៦គ្រាប់នៅសិតទីមួយ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅតារាងបាល់ទះឥន្ទ្រីពិឃាដឌូក។
កីឡាករដែលប្រិយមិត្តស្គាល់ថាខនឆ្វេងតាកែវ បានទម្លាយថាតាំងពីចេះលេងបាល់ទះមក មិនដែលមានអ្នកណាបាំងជាប់ខ្លួនច្រើនដល់ម្លឹងឡើយ ដូច្នេះឥន្ទ្រីស្លាបដែក សុខ រ៉ាដូ ជាកីឡាករទីមួយហើយ។
ស្មាត់ឆ្វេងដ៏ល្អរបស់ក្រុមកងអន្តរាគមន៍ពិសេស ៩៩៩ នៃក្លឹបបញ្ជាការដ្ឋានអង្គរក្ស បានបញ្ជាក់ច្បាស់ៗពីរនាំង សុខ រ៉ាដូ ថា៖ "បាំងរបស់រ៉ាដូល្អណាស់ គាត់ដឹងកុកខ្ញុំលេង ខ្ញុំចាល់សឹងគ្រប់គ្រាប់ សិតទីមួយចាល់ សិតទី២ដូរយុត្តិសាស្ត្រលេងស្រាល ដំបូងយើងលេងធ្ងន់ជាប់បាំងច្រើន"។
សិតទីមួយ ស៊ុយ ខន វ៉ៃជាប់បាំងរបស់ សុខ រ៉ាដូ រហូតដល់ទៅ ៦គ្រាប់ ធ្វើឲ្យស្មាត់ឆ្វេងរូបនេះឡាក់យ៉ាងខ្លាំង។ ក្រៅពីជាប់បាំង៦គ្រាប់ហើយនោះ ខននៅវ៉ៃទូលរនាំងទៅក្រោយច្រើនគ្រាប់ បើនិយាយឲ្យស្រួលស្ដាប់ គេវ៉ៃមិនដាច់វ៉ៃទូលបាំងរ៉ាដូទ ហើយក្រុមរបស់រ៉ាដូ យកបាល់បាននិងម៉ាត់ផ្ដាច់យកពិន្ទុបានច្រើនថែមទៀតផង។
យ៉ាងណាក្រុមខនដែលមានស្មាត់តាប់ និងវីតប៉ះសេ បានសងសឹកនៅសិតទី២ ភ្លាមៗ ក្រោយចាញ់មិនអស់ចិត្ត។ ទីបំផុតក្រុមរបស់គេ បានសងសឹកក្រុម សុខ រ៉ាដូ ផាវីន និងកូនឪបានសម្រេច។ ត្រង់ចំណុចនេះ Sabay បានសាកសួរ ខនឆ្វេង ហេតុអ្វីបាញ់ហើយហ៊ានសងសឹង បើពិន្ទុនៅដើមសិតទី១ចាញ់ដាច់ហើយនោះ?
ចម្លើយដែល Sabay ទទួលបានគឺ ខនបានមើលឃើញចំណុចខ្សោយក្រុមរបស់ខ្លួន ហើយលេងកែនៅសិតទី២ដែលជាសិតសងសឹក។ ខនបានមើលឃើញថា សិតទី១សាច់បាល់មិនខុសគ្នាទេ អ្វីដែលខុសគឺក្រុមរបស់គេស្ទើរម៉ាត់ផ្ដាច់ ទាញបន្លិចខ្លាំងពេក ជាហេតុជាប់បាំងរ៉ាដូច្រើន។ ដូច្នេះគេបានប្ដូរយុត្តិសាស្រ្តថ្មី ដោយវ៉ៃមិនអុកមិនទាញខ្លាំង ពោលគឺវ៉ៃពីលើបាំងស្រាលៗ។ ចុងក្រោយលទ្ធផលដែលពួកគេទទួលបានគឺជ័យជម្នះនៅសិតទី២ដែលជាសិតបក។
ក្រោយឈ្នះលើក្រុម សុខ រ៉ាដូ បីស្មើហើយនោះ ក្រុមរបស់ ស៊ុយ ខន បានបើកចំហរឱ្យក្រុមចាញ់សងសឹកពេលណាក៏បាន ពួកគេរងចាំទទួលស្វាគមន៍ជានិច្ច៕