• 2024-07-09 07:30:00
  • បាល់ទះ

ឡានក្រុមបាល់ទាត់តារាកម្ពុជា មានស្លាកលេខអត្តន័យល្អ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន

  • 2024-07-09 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមកីឡាបាល់ទាត់តារាកម្ពុជាដែលប្រមូលផ្ដុំដោយសិល្បៈករល្បីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា Cambodia Football Super Stars កាលពីពេលថ្មីៗនេះ ត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គ្រូបង្វឹកកិត្តិយសនៃក្រុមបាល់ទាត់​តារា​កម្ពុជាឧបត្ថម្ភរថយន្តក្រុងដ៏ទំនើបថ្មីសន្លាងមួយគ្រឿង ដើម្បីឲ្យក្រុមងាយស្រួលធ្វើដំណើរទៅប្រកួតបាល់ទាត់សប្បុរសធម៌តាមបណ្ដាខេត្តក្រុងនានា​ ដោយរថយន្តនេះ​ទៀតសោត​ គឺស្លាកលេខមានអត្តន័យល្អខ្លាំងណាស់។

រថយន្តក្រុង​អំណោយដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន

អំណោយរថយន្តដ៏ថ្លៃថ្លារបស់សម្ដេច អគ្គមហាសេវាបតីតេជោ ហ៊ុន សែន ត្រូវបានឌីហ្សាញរូបរៀងខាងក្រៅយ៉ាងល្អប្រណិតរំលេចដោយ Logo ឈ្មោះក្រុមជាអក្សខ្មែរ អង់គ្លេសនិងពណ៌យ៉ាងស្រស់ស្អាត ហើយ​មានរំលេចដោយអក្សរខ្មែរធំៗ «អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន» ដ៏ស្រស់ស្អាតទៀតផង។

ក្រោយបានដឹងតម្លៃ និងបានឃើញពីការរចនាម៉ូដដ៏ស្រស់ស្អាតហើយនោះ Sabay សូមបង្វែរអារម្មណ៍ប្រិយមិត្តទៅយល់ពីអត្តន័យនៃស្លាកលេខវិញម្ដង។

ស្លាកលេខរថយន្តដ៏ទំនើបមួយគ្រឿងនេះគឺប្រើស្លាកលេខ កម្ពុជា HSCFSS07 ដែលមានអត្តន័យដូចតទៅ៖

  • អក្សរអង់គ្លេសពីរតួ HS តំណាងឲ្យឈ្មោះសម្ដេច «Hun Sen - ហ៊ុន សែន»

  • អក្សរអង់គ្លេសបួនតួ CFSS តំណាងឲ្យឈ្មោះក្រុមបាល់ទាត់តារាកម្ពុជា «Cambodia Football Super Stars - ក្រុមបាល់ទាត់តារាកម្ពុជា»

  • លេខពីរខ្ទង់ 07 តំណាងឲ្យថ្ងៃរំដោះ 7 មករា

ក្រោយទទួលបានអំណោយដ៏ថ្លៃថ្លានេះពីសម្ដេចហើយនោះ ក្រុមបាល់ទាត់តារាកម្ពុជា ក៏បានប្រើប្រាស់បានមួយប្រកួតហើយក្នុងជំនួបរវាងក្រុមបាល់ទាត់តារាកម្ពុជា និងក្រុមបាល់ទាត់រដ្ឋបាលខេត្តកំពត ក្រោមមូលបទ «យើងគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ» កាលពីថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២៤ ថ្មីៗនេះ ដោយលទ្ធផលក្រុមបាល់ទាត់តារាកម្ពុជា បានចាញ់ក្រុមបាល់ទាត់រដ្ឋបាលខេត្តកំពត ២-១។

ក្រៅពីបញ្ចប់បេសកកម្មនៅទឹកដីខេត្តកំពត រថយន្តនេះនឹងត្រូវបានក្រុមបាល់ទាត់តារាកម្ពុជាត្រៀមប្រើប្រាស់ក្នុងការប្រកួតជាបន្តបន្ទាប់ទៀតដូចជាទឹកដីខេត្តតាកែវថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ថ្ងៃបើកព្រឹត្តិការណ៍ព្រែកជីកហ្វូណន និងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងព្រឹត្តិការណ៍បាល់ទាត់ព្រែកជីកហ្វូណនតេជោ ក្រោមមូលបទ «រួមគ្នាដើម្បីព្រែកជីកហ្វូណនតេជោ» និងត្រៀមសម្រាប់ព្រឹត្តិការណ៍ធំៗជាច្រើនទៀត៕

អត្ថបទ៖ Um Sopheak

មតិយោបល់
អត្ថបទពេញនិយម