- 2024-07-01 04:05:00
- បាល់ទះ
ម៉ាប់ឆ្វេង បង្ហើបថា សុវណ្ណនាថ ល្អតាំងពីឆ្នាំ២០១៣មកម្ល៉េះ
- 2024-07-01 04:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាប់ឆ្វេង បង្ហើបថា សុវណ្ណនាថ ល្អតាំងពីឆ្នាំ២០១៣មកម្ល៉េះ
ចន្លោះមិនឃើញ
កីឡាករល្អផ្លែសេវា និងម៉ាត់ផ្ដាច់ជំនាញដៃឆ្វេង គ្រឹល ម៉ាប់ ហៅម៉ាប់ឆ្វេង កាលពីពេលថ្មីៗនេះបានទម្លាយឲ្យដឹងថា ដៃគូចាស់របស់គេ វ៉េត សុវណ្ណនាថ ចាប់ផ្ដើមលេងបាល់ទះក្រៅផ្លូវការឡើងខ្លាំងនៅអំឡុងឆ្នាំ២០១២-២០១៣ មកម្ល៉េះ មិនមែនទើបតែឡើងនៅតារាងបាល់ទះវត្តប្រាសាទឆ្នាំ២០១៧-២០១៨ឡើយ គ្រាន់តែកាលនោះបណ្ដាញសង្គម YouTube និង Facebook មិនទាន់មានផ្សាយទូលំទូលាយប៉ុណ្ណោះ។
កីឡាកររហ្សនាមសឺវីសឥតស្រមោលវ័យ៣៥ឆ្នាំ បានបន្ថែមទៀតថា អំឡុងពេលនោះ សុវណ្ណនាថកំពុងពេញឡើងនៅប៉ោយប៉ែត ហើយមិនសូវមានអ្នកលេងជាមួយកីឡាកររហស្សនាមប្ដូរចង្កេះលើអាកាសឡើយ។
ស្មាត់ឆ្វេងមកពីខេត្តកំពត បានបង្ហើបបែបនេះ៖ «កាលពីឆ្នាំ២០១២-២០១៣មក អត់ទាន់មាន YouTube អត់ទាន់មានការថត អត់ឃើញការលេងរបស់គាត់ តែគាត់នៅប៉ោយប៉ែតនិយាយទៅ អត់មានគូលេងទេនៅក្នុងប្រទេសរបស់យើង គឺមានតែម្នាក់ឬពីរនាក់ទេដែលហ៊ានលេង មានតែបងទូច (ទូចអង្គរក្ស) ទេទើបទប់ខ្ញុំនិងសុវណ្ណនាថជាប់ ហើយកាលហ្នុងណាត់បងរ៉ុម ...បងជ្រោលេងបីស្មើនៅប៉ោយប៉ែត គាត់ឡើងទៅហើយ ទាល់តែគូចឹងៗបានហ៊ានជួប ក្រៅពីហ្នឹង អត់ហ៊ានជួប»។
តាមរយៈការបង្ហាញសមត្ថភាពដ៏ល្អក្នុងអាជីពបាល់ទះក្រៅផ្លូវការ កីឡាករម៉ាប់ឆ្វេង ត្រូវបានមហាជនទទួលស្គាល់ជាស្មាត់ឆ្វេងលំដាប់ជួរមុខមួយរូបនៅកម្ពុជា។ គេមានផ្លែសេវាមុតណាស់។ កេរ្តិ៍ឈ្មោះរបស់គេល្បីសាយភាយរន្ទឺពេញប្រទេស រហូតទទួលបានរហស្សនាម «សឺវីសឥតស្រមោល»។ ចំណែក សុវណ្ណនាថ ក៏ដូចគ្នាដោយគេលោតបានខ្ពស់ម៉ាត់ធ្ងន់ និងតែងតែប្ដូរចង្កេះពេលលោតម៉ាត់ គេក៏ទទួលបានរហស្សនាថា «ប្ដូរចង្កេះលើអាកាស»។ យ៉ាងណាបច្ចុប្បន្ន សុវណ្ណនាថ កំពុងរស់នៅសហរដ្ឋអាមេរិក និងមកលេងកម្ពុជាម្ដងម្កាល ប៉ុន្តែសមត្ថភាពលេងបាល់របស់គេហាក់ធ្លាក់ចុះខ្លាំង ក្រោយពុំសូវមានពេលហ្វឹកហាត់និងលេងផ្ទាល់៕